Sukuk (មូលបត្របំណុលគ្មានការប្រាក់)

Sukuk គឺជាមូលបត្របំណុលគ្មានការប្រាក់ដែលបានរចនាឡើងដើម្បីផ្តល់ផលចំណេញដល់វិនិយោគិនស្របតាមគោលការណ៍ Shari'ah (ច្បាប់អ៊ីស្លាម) ដែលជំនួសឱ្យការប្រាក់ វិនិយោគិនទទួលបានចំណែកដែលបានព្រមព្រៀងគ្នានៃប្រាក់ចំណេញដែលបង្កើតដោយការប្រមូលផ្ដុំទ្រព្យសម្បត្តិមូលដ្ឋាន ដែលផ្នែកខ្លះគ្រប់គ្រងដោយវិនិយោគិនខ្លួនឯង។

Video produced by CIMB explaining Sukuk bonds. Available at: https://www.youtube.com/watch?v=_mPgAtnDlw4

ការពណ៌នា

Sukuk គឺជាមូលបត្របំណុល​​គ្មាន​ការប្រាក់​ដែល​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ផលចំណេញ​ដល់​​វិនិយោគិន​ដោយ​អនុលោម​តាម​គោលការណ៍ Sharia (ច្បាប់​អ៊ីស្លាម​)។ ជំនួសឱ្យការប្រាក់ វិនិយោគិន​ទទួលបានចំណែកដែលបាន​ព្រមព្រៀង​គ្នា​នៃប្រាក់ចំណេញដែលបង្កើតដោយទុននៃទ្រព្យសម្បត្តិមូលដ្ឋាន ដែលគ្រប់គ្រងផ្នែកខ្លះដោយវិនិយោគិនផ្ទាល់។

ទស្សនៈជាច្រើននៃការចេញបណ្ណ sukuk ធ្វើឱ្យវាក្លាយជាជម្រើសដែលអាច​សម្រេចបានសម្រាប់ការប្រមូលហិរញ្ញវត្ថុ​ពី​វិស័យឯកជនសម្រាប់គម្រោងទីក្រុងឆ្លាតវៃដែលលើកកម្ពស់លទ្ធផលបៃតង ឬប្រកបដោយចីរភាព។ ជាឧទាហរណ៍ ស្រដៀង​គ្នាទៅនឹងមូលបត្របំណុលបៃតង សង្គម ចីរភាព ដែលផ្សារភ្ជាប់នឹងចីរភាព (មូលបត្របំណុល GSSS), មូលនិធិ​ដែលប្រមូលបានតាមរយៈ sukuk ត្រូវបាន​ផ្តល់ជូនក្នុងគោលបំណងជាក់លាក់​ដែលត្រូវបានចាក់ឫសនៅក្នុង​គោលការណ៍ទំនួលខុសត្រូវសង្គម និងសីលធម៌។ រចនាសម្ព័ន្ធផ្អែកលើទ្រព្យសម្បត្តិរបស់ sukuk ក៏ផ្តល់ឱ្យ​វិនិយោគិន​នូវ​ភាព​ប្រាកដប្រជាខ្ពស់ថាមូលនិធិដែលប្រមូលបាននឹងត្រូវប្រើប្រាស់ក្នុងគោលបំណងដែលបានកំណត់។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • បង្កើតគោលការណ៍ណែនាំថ្នាក់ជាតិសម្រាប់ការចេញមូលបត្របំណុល sukuk បៃតង ឬប្រកបដោយចីរភាព។ គោលការណ៍ថ្នាក់ជាតិសម្រាប់ការចេញមូលបត្របំណុល sukuk បៃតង ឬប្រកបដោយ​ចីរភាពអាច​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការលើកទឹកចិត្តឱ្យការប្រើប្រាស់របស់វាជាជម្រើសដែលអាចសម្រេចបាន ​សម្រាប់ឱ្យរដ្ឋា-ភិបាល​​ក្នុងតំបន់ប្រមូលហិរញ្ញវត្ថុពីវិស័យឯកជនដើម្បីផ្តល់មូលនិធិដល់គម្រោងទីក្រុងឆ្លាតវៃ។ គោលការណ៍​ណែនាំទាំងនេះមិនត្រឹមតែជួយសម្រួលដល់ដំណើរការចេញមូលបត្របំណុល និងការការពារ​ការបោកប្រាស់​បៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជូន ជាសញ្ញាដ៏រឹងមាំនៃការគាំទ្ររបស់រដ្ឋាភិបាលដល់​ការវិនិយោគ​ប្រកប​ដោយ​ចីរភាពបែបនេះផងដែរ។ ទាំងប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានណែនាំស្តង់ដារ sukuk បៃតងជាតិ ពោលគឺការវិនិយោគប្រកបដោយចីរភាព និងទំនួលខុសត្រូវរបស់ប្រទេសម៉ាឡេស៊ី (SRI), គោលការណ៍ Sukuk (2014) និងគោលការណ៍មូលបត្របំណុលបៃតង និង Sukuk បៃតងរបស់ប្រទេសឥណ្ឌូណេស៊ី (ឆ្នាំ 2017)។
  • ការប្រកាន់ខ្ជាប់នូវការអនុវត្តល្អបំផុតអន្តរជាតិដែលមាន។ Sukuk ដែលបានចេញមូលបត្រ​បំណុល​សម្រាប់​គំនិតផ្តួចផ្តើមដែលផ្សារភ្ជាប់នឹងចីររភាព ឬបៃតង គួរតែប្រកាន់ខ្ជាប់នូវការអនុវត្តល្អ​បំផុតជាអន្តរជាតិ​ដែល​មាន​ដូចជា គោលការណ៍ GSSS ដែលបង្កើតឡើងដោយធនាគារអភិវឌ្ឍន៍អ៊ីស្លាម ដោយសហការជាមួយ​សមាគម​ទីផ្សារមូលធនអន្តរជាតិ និងក្រុមផ្សារហ៊ុនទីក្រុងឡុងដ៍ (London Stock Exchange Group)។ ការធ្វើ​ដូច្នេះ​អាចជួយទាក់ទាញតម្រូវការពីវិនិយោគិនអន្តរជាតិ និងកាត់បន្ថយ ភាពមិនច្បាស់លាស់របស់​វិនិយោគិន​ក្នុង​ស្រុកផងដែរ។
  • គោលការណ៍ច្បាប់ដែលមានស្រាប់ដែលអនុម័តស្របតាមគោលការណ៍ហិរញ្ញវត្ថុអ៊ីស្លាម។ គោលការណ៍ច្បាប់​ដែលមានស្រាប់ដែលស្របគ្នាតាមគោលការណ៍ហិរញ្ញវត្ថុអ៊ីស្លាម ​គឺជាតម្រូវការជាមុនសម្រាប់ការចេញ​មូល-បត្រ​បំណុល sukuk (ឬ sukuk បៃតង) ដោយសារតែលក្ខណៈពិសេស និងជាក់លាក់នៃប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​អ៊ីស្លាម។ ប្រការនេះមានភាពចាំបាច់ដើម្បីដោះស្រាយធាតុសំខាន់ៗនៃហិរញ្ញវត្ថុអ៊ីស្លាម ដូចជាការហាម​ប្រាម​ការប្រាក់ (riba) ការប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ និងទំនួលខុសត្រូវសង្គម និងការរៀបចំរចនាសម្ព័ន្ធ sukuk ដោយផ្អែកលើកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណេញ និងការខាតបង់។
  • ការលើកទឹកចិត្តដើម្បីជំរុញចំណាប់អារម្មណ៍។ ការប្រើប្រាស់គ្រឿងលើកទឹកចិត្តដូចជាការកាត់បន្ថយពន្ធ ឬ​ឧបត្ថម្ភធន ដើម្បីកាត់បន្ថយការចំណាយលើការវិនិយោគ និងការចេញមូលបត្របំណុលនៅក្នុង sukuk បៃតង​អាច​លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន។ ឧទាហរណ៍ នៅប្រទេសម៉ាឡេស៊ី ស្ថាប័ន​ចេញមូលបត្រ​បំណុល sukuk បៃតងដែលអនុលោមតាមគោលការណ៍ sukuk SRI របស់ប្រទេស​មានសិទ្ធិ​ទទួល​បាន​ការកាត់កងពន្ធ និងឧបត្ថម្ភធន។

បញ្ហាប្រឈមដែលអាចកើតមាន

  • លក្ខណៈវិនិច្ឆ័យនៃការចេញមូលបត្របំណុលដែលដាក់កំហិតលក្ខខណ្ឌអាចបង្កបញ្ហាប្រឈម។ ការអនុលោម​តាមគោលការណ៍ Sharia នៅពេលចេញមូលបត្របំណុល sukuk អាចជាខ្សែ​កោង​សិក្សារៀន​សូត្រ​សម្រាប់​ស្ថាប័ន​ចេញបណ្ណថ្មី។ លក្ខណៈវិនិច្ឆ័យ និងរចនាសម្ព័ន្ធជាក់លាក់របស់ sukuk ក៏អាចទទួលបាន​ការចំណាយ​ខ្ពស់​បន្តិចដែរ ដោយសារការចំណាយលើការពិនិត្យមើល និងការរាយការណ៍។
  • ទីផ្សារបន្ទាប់បន្សំខ្នាតតូចសម្រាប់វិនិយោគិន sukuk ទីផ្សារបន្ទាប់បន្សំសម្រាប់ sukuk បៃតង​នៅ​តូច​នៅ​ឡើយ ដោយសារចំនួនវិនិយោគិន sukuk នៅមានកម្រិត។ ជាលទ្ធផល វិនិយោគិននៅស្ថាប័នផ្សេងទៀត​បង្ហាញ​ទំនុកចិត្ត និងការចាប់អារម្មណ៍លើវា ដោយជាធម្មតា ពួកគេស្វែងរកទីផ្សារបន្ទាប់បន្សំដ៏រឹងមាំ ដើម្បី​បំពេញ​តាមសេចក្ដីរំពឹងទុកនៃភាពមានសាច់ប្រាក់គ្រប់គ្រាន់។ ការយល់ដឹងមានកម្រិតស្ដីពី sukuk បៃតង លើសពីវិនិយោគិនបែបប្រពៃណី ក៏បង្កបញ្ហាប្រឈមក្នុងការជំរុញភាព​មានសាច់ប្រាក់គ្រប់គ្រាន់​លើទីផ្សារ​កាន់​តែច្រើន។
  • កង្វះខាតនៃគម្រោងដែលមានសិទ្ធិសម្រាប់ការចេញមូលបត្របំណុល sukuk ប្រតិបត្តិការមូលបត្របំណុល sukuk ត្រូវតែមានទ្រព្យធានា ដើម្បីអនុលោមតាមគោលការណ៍ Sharia។ ដើម្បីឱ្យមានប្រសិទ្ធភាព ស្ថាប័ន​ចេញមូលបត្របំណុលអាចជ្រើសរើសប្រើប្រាស់ទ្រព្យសម្បត្តិបៃតង ឬដែលផ្សារភ្ជាប់នឹងចីរភាព ដើម្បីរៀបចំ​រចនាសម្ព័ន្ធរបស់ sukuk តែទោះជាយ៉ាងណាក៏ដោយ ការកំណត់ទ្រព្យសម្បត្តិសម្រាប់​គោលបំណង​នេះ​អាច​បង្កឱ្យមានបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារតែកង្វះខាតនៃគម្រោងដែលមានសិទ្ធិ។ ការចេញមូលបត្រ​បំណុល sukuk បៃតងដែលផ្អែកលើគម្រោងដែលមានស្រាប់ ទំនងជាផ្តោតលើថាមពលកកើតឡើងវិញ និងគម្រោងអចលនទ្រព្យបៃតង នៅពេលដែលពួកគេមានសក្តានុពល​ក្នុងការផ្តល់ហិរញ្ញវត្ថុ​ដល់គម្រោង​ជា​ច្រើន​ដូចជាការគ្រប់គ្រងសំណល់រឹង និងការប្រើប្រាស់ដីប្រកបដោយចីរភាពសម្រាប់ការអភិរក្សជីវចម្រុះ។
  • កង្វះខាតការចាត់ថ្នាក់តាមស្តង់ដារ និងការវាស់វែងលើការអនុវត្ត។ កង្វះខាតការចាត់ថ្នាក់ទ្រព្យសម្បត្តិបៃតង និងគម្រោងអាចរារាំងការរួមបញ្ចូលទ្រព្យសម្បត្តិបៃតងសម្រាប់ការចេញមូលបត្របំណុល sukuk បៃតង។ ដូចគ្នា​នេះដែរ កង្វះខាតការវាស់វែងការអនុវត្តតាមស្តង់ដារសម្រាប់ sukuk បៃតង​បង្កការលំបាក​ដល់​វិនិយោគិន​ក្នុងការវាយតម្លៃ និងប្រៀបធៀបផលប៉ះពាល់ដល់បរិស្ថាន និងប្រាក់ចំណូលហិរញ្ញវត្ថុ​នៃឧបករណ៍​ទាំងនេះ។ បញ្ហាប្រឈមនេះអាចរារាំងទំនុកចិត្តលើឧបករណ៍ និងដាក់កំហិតលើ​ការប្រើប្រាស់យ៉ាង​ទូលំ​ទូលាយ​របស់វា។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • ជម្រើសហិរញ្ញវត្ថុផ្សេងទៀតសម្រាប់គម្រោងបៃតង ឬចីរភាព។ sukuk បៃតង ឬដែលផ្សារភ្ជាប់​នឹង​ចីរភាពអាច​ផ្តល់​ឱ្យទីក្រុងនូវប្រភពថវិកាជំនួសដាច់ដោយឡែកសម្រាប់គម្រោងដែលមិនប៉ះពាល់ដល់បរិស្ថាន និងទទួល​ខុស​ត្រូវចំពោះសង្គម។ ដោយការចូលប្រើមូលធនតាមរយៈមូលបត្របំណុល​ទាំងនេះ ទីក្រុងនានាអាច​ឈាន​ទៅ​ដល់គោលដៅចីរភាពរបស់ពួកគេ ដោយមិនចាំបាច់ពឹងផ្អែកលើវិធីសាស្ត្រហិរញ្ញប្បទានមបែបប្រពៃណី ដូចជា​កម្ចីធនាគារជាដើម។
  • ជម្រើសហិរញ្ញប្បទានរយៈពេលវែង។ Sukuk អាចផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដោយសារពេលវេលា​លំហូរ​សាច់ប្រាក់របស់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង គឺជាទូទៅត្រូវគ្នាជាមួយនឹងកាលវិភាគ​សងមូលបត្រ​បំណុលរយៈពេលមធ្យម និងរយៈពេលវែង។
  • ការវិនិយោគផ្សេងទៀតដ៏គួរឱ្យទាក់ទាញសម្រាប់វិនិយោគិន ដែលកំពុងស្វែងរកការធ្វើពិពិធកម្មផលប័ត្រ​របស់​ខ្លួន។​ sukuk បៃតង ឬ ប្រកបដោយចីរភាព​ដែលមានចំណាត់​ថ្នាក់ឥណទាន​ល្អអាចជា​ទ្រព្យសម្បត្តិ​ដ៏មាន​តម្លៃ​ក្នុងការវិនិយោគសម្រាប់វិនិយោគិនដែលកំពុងស្វែងរកការធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេ។

ប្រភព/ព័ត៌មានបន្ថែម

Case Study

Scroll to Top