មូលនិធិសម្រាប់ការអភិវឌ្ឍក្នុងតំបន់

មូលនិធិសម្រាប់ការអភិវឌ្ឍក្នុងតំបន់ គឺជាយន្តការហិរញ្ញវត្ថុដែលលើកកម្ពស់គុណភាពជីវិតខ្ពស់ សេដ្ឋកិច្ចប្រកួតប្រជែង និងបរិយាកាសប្រកបដោយចីរភាព ដោយផ្តល់ការរៀបចំ និងការអនុវត្តគម្រោង ហិរញ្ញប្បទាន និងការអភិវឌ្ឍសមត្ថភាពដែលពាក់ព័ន្ធសម្រាប់គំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ។

Instrument Category

Other ınstruments ın the same Category

Relevant case study

ការពណ៌នា

មូលនិធិសម្រាប់ការអភិវឌ្ឍក្នុងតំបន់គឺជាយន្តការហិរញ្ញវត្ថុ ដែលលើកកម្ពស់គុណភាពជីវិតខ្ពស់ សេដ្ឋកិច្ចប្រកួតប្រជែង និង​បរិយាកាសប្រកបដោយចីរភាពតាមរយៈការគាំទ្រគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ។ មូលនិធិនេះផ្ដើមចេញ​មកពី​រដ្ឋា-ភិបាល អង្គការអភិវឌ្ឍន៍អន្តរជាតិ និងវិនិយោគិនក្នុងវិស័យឯកជន។ ឧទាហរណ៍មួយចំនួនរួមមាន មូលនិធិ​ទទួល​ខុស​ត្រូវលើទីក្រុងឆ្លាតវៃអូស្ត្រាលី អាស៊ាន (AASCTF) មូលនិធិនវានុវត្តន៍អាជីវកម្មទីក្រុងឆ្លាតវៃរបស់​ភាពជាដៃគូ​ទីក្រុង​ឆ្លាតវៃអាមេរិក-អាស៊ាន និងមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់របស់ធនាគារពិភពលោក។ ជាធម្មតា មូលនិធិ​ទាំងនេះ​ជួយដល់រដ្ឋាភិបាល/ទីក្រុងថ្នាក់ក្រោមជាតិក្នុងការរៀបចំ និងការអនុវត្តគម្រោង ហិរញ្ញប្បទាន និងការអភិវឌ្ឍ​សមត្ថភាពដែលពាក់ព័ន្ធ ដោយផ្តោតលើលទ្ធផលដែលអាចវាស់វែងបាន ក៏ដូចជាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និង​ចីរភាព។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • ការតម្រឹបស្របតាមគោលបំណងរបស់មូលនិធិ។ គម្រោងស្វែងរកមូលនិធិត្រូវតែតម្រឹមឱ្យក្បែរទៅនឹងគោលបំណង និងអាទិភាពជាក់លាក់របស់មូលនិធិនីមួយៗ។ វាពាក់​ព័ន្ធទាំងការយល់ដឹងយ៉ាងហ្មត់ចត់អំពីតំបន់ផ្តោតរបស់មូលនិធិ តំបន់គោលដៅ និង​លទ្ធផល​ដែលបាន​គ្រោង​ទុក។
  • ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម និងបរិស្ថាន។ គម្រោងគួរតែបង្ហាញពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គម និង​បរិស្ថាន​ច្បាស់លាស់ដូចជា ការបង្កើតការងារ ការកែលម្អលទ្ធភាពទទួលបានសេវាកម្ម ការកាត់បន្ថយ​ការបំភាយ​សារធាតុកាបូន និងការបង្កើនភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ ក្របខ័ណ្ឌ និងមាត្រដ្ឋាន​វាយតម្លៃ​ផល​ប៉ះពាល់​​គួរតែត្រូវដាក់បញ្ចូលទៅក្នុងការរៀបចំផែនការ និងការអនុវត្តគម្រោង។
  • លទ្ធភាព និងចីរភាពផ្នែកហិរញ្ញវត្ថុ។ សំណើគួរតែគូសបញ្ជាក់អំពីផែនការហិរញ្ញវត្ថុច្បាស់លាស់ រួមទាំង​ការប៉ាន់​-ស្មាន​ថ្លៃចំណាយ ប្រភពមូលនិធិ យន្តការបង្កើតប្រាក់ចំណូល និងយុទ្ធសាស្ត្រសម្រាប់ចីរភាព​រយៈពេល​វែង​លើស​ពី​រយៈពេលផ្តល់មូលនិធិ។ លទ្ធភាពផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញការវិនិយោគ និងធានា​បាន​នូវនិរន្តភាពគម្រោង។

បញ្ហាប្រឈមដែលអាចកើតមាន

  • ជារឿយៗ លទ្ធភាពទទួលបានមូលនិធិមានការប្រកួតប្រជែង។ ការប្រកួតប្រជែងសម្រាប់មូល​និធិអភិវឌ្ឍន៍​ក្នុង​តំបន់​គឺមានភាពខ្លាំងក្លាដោយមានភាគីពាក់ព័ន្ធជាច្រើនប្រជែងគ្នាដើម្បីទទួលបានធនធានមានកម្រិត។ ការទទួល​បាន​មូល​និធិតម្រូវឱ្យដាក់បញ្ជូនសំណើដែលមានគុណភាពខ្ពស់ ដែលបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលបំណង លទ្ធផល និងផលប៉ះពាល់របស់គម្រោង ដែលបង្កលក្ខណៈពិបាកដល់អ្នកដាក់ពាក្យស្នើសុំ​មួយ​ចំនួនក្នុង​ការ​ទទួល​បានភាពលេចធ្លោក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំផ្សេងទៀត។
  • ដំណើរការដាក់ពាក្យស្នើសុំ និងការអនុម័តអាចមានរយៈពេលវែង។ ដំណើរការដាក់​ពាក្យស្នើសុំ​អាច​មាន​រយៈពេល​វែង ការិយាធិបតេយ្យ និងស្មុគស្មាញ។ ការរុករកឆ្លងកាត់ការអនុម័តច្រើនដំណាក់កាល លក្ខខណ្ឌ​តម្រូវ​អនុលោម​ភាព និងឯកសារអាចបង្កើតជាបញ្ហាប្រឈមសំខាន់ៗសម្រាប់អ្នកដាក់ពាក្យស្នើសុំដែលមានសក្តានុពល ជាពិសេស​សម្រាប់អង្គការតូចៗ ឬរដ្ឋាភិបាលមូលដ្ឋានដែលមានធនធាន និងជំនាញមានកម្រិត។
  • អ្នកទទួលអាចប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការបំពេញតាមស្តង់ដារត្រួតពិនិត្យ និងវាយតម្លៃ។ អ្នកទទួល​ដែល​ទទួលបានមូលនិធិអាចស្ថិតក្រោមការរាយការណ៍ និងលក្ខខណ្ឌតម្រូវនៃគណនេយ្យភាពយ៉ាងតឹងរ៉ឹង។ ការត្រួត​ពិនិត្យ និងវាយតម្លៃដំណើរការ លទ្ធផល និងផលប៉ះពាល់នៃគម្រោងដែលទទួលបានមូលនិធិតម្រូវឱ្យមានធនធាន ជំនាញ និងយន្តការប្រមូលទិន្នន័យគ្រប់គ្រាន់។ សមត្ថភាពត្រួតពិនិត្យ ភាពអាចរកទិន្នន័យបាន និង​ក្រប​ខ័ណ្ឌ​វាយតម្លៃមានកម្រិតអាចធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពក្នុងការវាយតម្លៃប្រសិទ្ធភាពគម្រោង និងធ្វើការសម្រេច​ចិត្ត​ដែល​ជ្រាបព័ត៌មានគ្រប់គ្រាន់សម្រាប់ការលៃទុកមូលនិធិនាពេលអនាគត។
  • ឧបសគ្គគោលនយោបាយ និងបទប្បញ្ញត្តិ។ ឧបសគ្គគោលនយោបាយ និងបទប្បញ្ញត្តិ រួមទាំងក្របខ័ណ្ឌច្បាប់ ដំណើរ​ការលទ្ធកម្ម និងឧបសគ្គការិយាធិបតេយ្យអាចរារាំងដល់ការទូទាត់ប្រាក់ និងការអនុវត្តគម្រោងដែលទទួល​បាន​មូលនិធិទាន់ពេលវេលា។ បទប្បញ្ញត្តិមិនស៊ីសង្វាក់គ្នានៅទូទាំងយុត្តាធិការ ឬអាទិភាពដែល​មានវិវាទ​ក្នុង​ចំណោម​ប្រទេសដែលចូលរួមអាចធ្វើឱ្យបញ្ហាប្រឈមទាំងនេះកាន់តែធ្ងន់ធ្ងរឡើង។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • ការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មូលនិធិទាំងនេះ​ផ្តល់ជូនធនធាន​ហិរញ្ញវត្ថុ​ចាំបាច់​ជា​ច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងរដ្ឋជាសមាជិក អាស៊ាន។ មូលនិធិអាចប្រើសម្រាប់គោលបំណងផ្សេងៗ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់​បច្ចេកវិទ្យា ការកសាងសមត្ថភាព និងការធ្វើកំណែទម្រង់គោលនយោបាយ។
  • សម្របសម្រួលការផ្ទេរ និងនវានុវត្តន៍បច្ចេកវិទ្យា។ មូលនិធិអភិវឌ្ឍក្នុងតំបន់​សម្របសម្រួល​ដល់ការផ្ទេរ​បច្ចេកវិទ្យា​ទំនើប និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ដល់រដ្ឋជាសមាជិកអាស៊ាន។ តាមរយៈការគាំទ្រគម្រោង​ដែល​ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជា IoT, AI និងថាមពលកកើតឡើងវិញ មូលនិធិទាំងនេះជួយពន្លឿន​នវានុវត្តន៍​បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនៅក្នុងតំបន់ទីក្រុង។
  • លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ គម្រោងដែលទទួលបានមូលនិធិពីមូលនិធិអភិវឌ្ឍន៍ក្នុងតំបន់អាច​លើក​កម្ពស់ការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរដ្ឋជាសមាជិក អាស៊ាន។ វារួមបញ្ចូលទាំងការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធបៃតង ការសាងសង់អាគារដែលប្រើថាមពលសន្សំសំចៃ ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព និងការរៀបចំផែនការទីក្រុងដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ការរួមចំណែកដល់ការការពារបរិស្ថាន និង​ការ​កាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ប្រភព/ព័ត៌មានបន្ថែម

  1. ធនាគារពិភពលោក (ឆ្នាំ 2020)។ សម្បទានសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ (BOT) និងគម្រោងរចនា-សាង​សង់​-ធ្វើប្រតិបត្តិការ (DBO)។ មាននៅលើគេហទំព័រ៖ https://ppp.worldbank.org/public-private-part​ne​rs​hip/agreements/concessions-bots-dbos
  2. Thomson Reuters (2024)។ សម្បទាន។ មាននៅលើគេហទំព័រ៖  https://content.next.westlaw.com/​Glossary/PracticalLaw/I1c635e3fef2811e28578f7ccc38dcbee?transitionType=Default&contextData=(sc.Default)
  3. ADB (n.d.)។ សៀវភៅណែនាំភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន។ មាននៅលើគេហទំព័រ៖ https​://www.adb.org/sites/default/files/institutional-document/31484/public-private-partnership.pdf
  4. PPIAF (2008)។ តើសម្បទានដីតំបន់ត្រូវបានបោះបង់ចោលរួចរាល់សម្រាប់ការត្រលប់មកវិញដែរឬទេ? មាន​នៅលើគេហទំព័រ៖  https://www.ppiaf.org/sites/default/files/documents/2008-01/Gridlines-32-Brownfield_20Concessions_20-_20JLeigland.pdf
  5. ធនាគារអភិវឌ្ឍន៍អាស៊ី (2020)។ មូលនិធិទទួលខុសត្រូវលើទីក្រុងឆ្លាតវៃអូស្ត្រាលី អាស៊ាន (AASCTF)។ មាន​នៅលើគេហទំព័រ៖ https://www.adb.org/sites/default/files/institutional-document/729721/aasc​tf-annual-progress-report-2020.pdf
  6. ភាពជាដៃគូទីក្រុងឆ្លាតវៃអាមេរិក-អាស៊ាន (n.d.)។ មូលនិធិនវានុវត្តន៍អាជីវកម្មទីក្រុងឆ្លាតវៃ។ មាននៅលើ​គេហទំព័រ៖ https://www.usascp.org/programs/climate-finance/
  7. ធនាគារពិភពលោក (n.d.)។ មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ មាននៅលើគេហទំព័រ៖ https://​projects.worldbank.org/en/projects-operations/project-detail/P154947

Case Study

Scroll to Top