ហិរញ្ញប្បទានផ្អែកលើវិក្កយបត្រ/ ការទូទាត់សងផ្អែកលើវិក្កយបត្រ

គម្រោងហិរញ្ញប្បទានផ្អែកលើវិក្កយបត្រ (OBF) ឬ ការទូទាត់សងផ្អែកលើវិក្កយបត្រ (OBR) អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុងក្រោយ (អាជីវកម្ម និងគ្រួសារ) ផ្តល់ហិរញ្ញវត្ថុដល់គម្រោងថាមពលខ្នាតតូចប្រកបដោយស័ក្ដិសិទ្ធភាព ដោយបញ្ចូលថ្លៃចំណាយទៅក្នុងវិក្កយបត្រសេវាសារធារណៈប្រើប្រាស់តាមផ្ទះប្រចាំខែរបស់ពួកគេ។

Instrument Category

Other ınstruments ın the same Category

Relevant case study

ការពណ៌នា

គម្រោងហិរញ្ញប្បទានផ្អែកលើវិក្កយបត្រ (OBF) ឬ ការទូទាត់សងផ្អែកលើវិក្កយបត្រ (OBR) អនុញ្ញាត​ឱ្យអ្នក​ប្រើប្រាស់​ចុង​ក្រោយ (អាជីវកម្ម និងគ្រួសារ) ផ្តល់ហិរញ្ញវត្ថុដល់គម្រោងថាមពលខ្នាតតូចប្រកបដោយស័ក្ដិសិទ្ធភាព ដោយបញ្ចូល​ថ្លៃចំណាយទៅក្នុងវិក្កយបត្រសេវាសារធារណៈប្រើប្រាស់តាមផ្ទះប្រចាំខែរបស់ពួកគេ។ នៅក្រោមគម្រោងរៀបចំនេះ អតិថិជ​នអាចទទួលបានបរិក្ខារសន្សំថាមពល ដោយមិនមានការបង់ប្រាក់មុននោះទេ ហើយថ្លៃ​ចំណាយ​ត្រូវបាន​សង​វិញ​បន្តិចម្ដងៗ។ សេវាសាធារណៈ ឬអ្នកផ្ដល់កម្ចីភាគីទីបី ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ ឬក្រុមហ៊ុនផ្ដល់​បរិក្ខារថាមពល នឹង​រ៉ាប់រង​លើការចំណាយមូលធន​សម្រាប់ការកែលម្អ។ អតិថិជនសងថ្លៃចំណាយនេះតាមរយៈ​វិក្កយបត្រ​ប្រើប្រាស់​ទឹក​ភ្លើង​ប្រចាំខែរបស់ពួកគេ។

រចនាសម្ព័ន្ធទូទាត់សងអាចមានទម្រង់ផ្សេងៗគ្នា រួមទាំង i) ជាពន្ធលើវិក្កយបត្រ ដែលសេវាសាធារណៈ​រ៉ាប់រងលើថ្លៃ​ចំណាយ​លើវិធានការសន្សំសំចៃថាមពល ហើយអ្នក​ប្រើប្រាស់ចុងក្រោយបង់ពន្ធ​បន្ថែមលើវិក្កយបត្រ​សម្រាប់សេវាកម្ម​នេះ។ ii) ជាគ្រោងការណ៍កម្ចីលើវិក្កយបត្រ ដែលប្រាក់កម្ចីត្រូវបានសងលើវិក្កយបត្រ​ប្រចាំខែរបស់អ្នកប្រើប្រាស់​ចុង​ក្រោយ។ ឬ iii) ជាការចេញវិក្កយបត្រទំនិញដែលរាយជាបន្ទាត់ ដែលវិក្កយបត្រប្រើប្រាស់ទឹកភ្លើង បម្រើជាឧបករណ៍​សម្រាប់ឱ្យអ្នកប្រើប្រាស់ចុងក្រោយធ្វើការទូទាត់សងទៅឱ្យអ្នកផ្ដល់កម្ចីភាគីទីបី។ ក្នុងករណីខ្លះ គម្រោងទូទាត់ផ្អែកលើវិក្កយបត្រត្រូវបានរៀបចំដើម្បីអនុញ្ញាតឱ្យ “អព្យាក្រឹតភាពវិក្កយបត្រ”។ ចំណុច​នេះ​មានន័យថា គម្រោងសន្សំថាមពលដែលបានព្យាករពីការកែលម្អនោះគឺគ្រប់គ្រាន់ក្នុងការបង់រំលស់សំណងកម្ចីប្រចាំខែ ឬពន្ធ។ ដោយហេតុនេះ អ្នកប្រើប្រាស់ចុងក្រោយមិនមានការចំណាយលើវិក្កយបត្រទឹកភ្លើងខ្ពស់ជាង មុនពេល​ដែល​មាន​អន្តរាគមន៍នោះទេ។ ក្រោយពេលរយៈពេលសងត្រឡប់បានដល់ អ្នកប្រើប្រាស់ចុងក្រោយអាច​ដឹងពី​ការសន្សំ​ហិរញ្ញវត្ថុ​ពិតប្រាកដនៅលើវិក្កយបត្រពីការកែលម្អការសន្សំសំចៃថាមពល។

Description of on-bill repayment process. Available at: https://blogs.edf.org/energyexchange/2014/03/05/hawaii-taps-on-bill-repayment-program-for-cleanenergy-financing-and-job-creation/

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • សមត្ថភាពក្នុងការប្រមូលថ្លៃសេវាសាធារណៈប្រចាំខែ។ អ្នកបង្កើត ឬអ្នកផ្តល់សេវាសាធារណៈ​ត្រូវតែអាចប្រមូល​វិក្កយបត្រទឹកភ្លើងប្រចាំខែសម្រាប់គម្រោងទូទាត់ផ្អែកលើវិក្កយបត្រ ដោយសារការទូទាត់​ទាំងនេះគឺ​ជាផ្នែក​សំខាន់​មួយនៃភាពជោគជ័យរបស់គម្រោង។ គម្រោងទូទាត់ផ្អែកលើវិក្កយបត្រប្រើប្រាស់​ទុនលើដំណើរការចេញវិក្កយបត្រ​ដែលបានបង្កើតឡើង ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងសន្សំសំចៃថាមពល និងកាត់បន្ថយតម្រូវការ ដើម្បី​បង្កើត​រចនាសម្ព័ន្ធទូទាត់ដាច់ដោយឡែក ហើយលំហូរនៃមូលនិធិសងវិញនឹងត្រូវបង្កើតឡើងយ៉ាងច្បាស់លាស់។
  • គោលការណ៍និយតកម្មច្បាស់លាស់។ គោលការណ៍ណែនាំច្បាស់លាស់អំពីរបៀបដែល​បណ្ដាក្រុមហ៊ុន​សេវា​សាធារណៈ​អាចយកថ្លៃចំណាយមកវិញ កំណត់តម្លៃពន្ធ និងសហការជាមួយអ្នកផ្ដល់កម្ចីភាគីទីបី គឺមានសារៈ​សំខាន់​ក្នុងការបង្កើតគោលការណ៍ច្បាប់ និងនីតិវិធីដែលគ្រប់គ្រងគម្រោងទូទាត់ផ្អែកលើវិក្កយបត្រ។ លើសពី​នេះ​ទៀត បទប្បញ្ញត្តិទាក់ទងនឹងការផ្តល់ប្រាក់កម្ចីរបស់អ្នកប្រើប្រាស់ និងផលប៉ះពាល់សក្តានុពល​របស់ពួកគេ​សម្រាប់​ការរៀបចំរចនាសម្ព័ន្ធកម្មវិធីផ្អែកលើវិក្កយបត្រក៏នឹងត្រូវយកមកសិក្សាវិភាគ​ផងដែរ។
  • សិទ្ធិទទួលបានយន្តការដោះស្រាយវិវាទ។ វិវាទអាចកើតឡើងដោយសារហេតុផលផ្សេងៗ ដូចជាការខ្វែង​គំនិត​គ្នា​លើ​ការចេញវិក្កយបត្រ ទស្សនៈមិនស្របគ្នាលើការសន្សំថាមពល ឬបញ្ហាទាក់ទងនឹងដំណើរការឧបករណ៍ជាដើម។ ការបង្កើតគោលការណ៍ណែនាំ និងបែបបទច្បាស់លាស់ ដើម្បីដោះស្រាយ​ស្ថានការណ៍បែបនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​គឺមានសារៈសំខាន់ ដើម្បីឱ្យគម្រោងទូទាត់ផ្អែកលើវិក្កយបត្រទទួលជោគជ័យ។ យន្តការដោះស្រាយ​វិវាទ​គួរតែអាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់ ដោយធានាថាពួកគេអាចទទួលបានជំនួយសមស្រប និង​ទាន់​ពេលវេលា។

បញ្ហាប្រឈមដែលអាចកើតមាន

  • កង្វះចំណេះដឹងអំពីគម្រោង OBF ក្នុងវិស័យឧស្សាហកម្ម។ អ្នកផ្តល់សេវាប្រើប្រាស់មានបទពិសោធតិចតួចក្នុង​ការផ្តល់ហិរញ្ញប្បទានគម្រោង ដូច្នេះហើយអាចពិបាកក្នុងការគ្រប់គ្រងកម្មវិធី OBF។ អ្នកផ្ដល់​សេវា​ប្រើប្រាស់​អាច​ត្រូវតែឈានដល់ការយល់ឃើញថា ពួកគេត្រូវតែដើតួរជាក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងគម្រោង​បង់​តាម​វិក្កយបត្រ ដែលចូលរួមការគ្រប់គ្រងការមិនទាន់បង់ប្រាក់ ស្វែងរកទុន និងការដោះស្រាយបញ្ហាអវិជ្ជមាន។ បញ្ហា​ប្រឈម​ទាំងនេះអាចប៉ះពាល់ដល់ការចូលរួមក្នុងគម្រោង OBF។
  • បញ្ហាប្រឈមផ្នែកច្បាប់ និងបទប្បញ្ញត្តិ។ ការរុករកបទប្បញ្ញត្តិដែលមានស្រាប់លើអ្នកផ្តល់សេវាប្រើប្រាស់ និង​ការផ្តល់ប្រាក់កម្ចីអតិថិជនអាចបង្កបញ្ហាប្រឈម សម្រាប់អ្នកផ្តល់សេវា និងអ្នកផ្តល់​ប្រាក់កម្ចី​ដើម្បី​អនុវត្ត​គម្រោង​លើ​វិក្កយបត្រ ហើយអាចប៉ះពាល់ដល់ភាពជាក់ស្តែងនៃកម្មវិធីទាំងនេះ។
  • កង្វះការយល់ដឹងក្នុងចំណោមអ្នកប្រើប្រាស់។ ការលើកកម្ពស់ការយល់ដឹងក្នុងចំណោម​អ្នកប្រើប្រាស់​ចុងក្រោយ​គឺ​មានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលបានការគាំទ្រ និងជំរុញការអនុម័តគម្រោងទូទាត់ផ្អែកលើវិក្កយបត្រ។ អ្នក​ប្រើប្រាស់ជាច្រើនប្រហែលជាមិនយល់ពីអត្ថប្រយោជន៍ ឬយន្តការរបស់ OBF ទេ ដូច្នេះហើយយុទ្ធនាការ​បង្កើន​ការយល់ដឹងដ៏ទូលំទូលាយមានភាពចាំបាច់ ដើម្បីឱ្យគម្រោងជោគជ័យ។ ការជូនដំណឹង​ដល់អ្នកប្រើប្រាស់​អំពី​គុណសម្បត្តិ សក្ដានុពលនៃការសន្សំថ្លៃចំនាយ និងលទ្ធភាពប្រើប្រាស់នៃគម្រោងទូទាត់ផ្អែកលើវិក្កយបត្រ អាច​ជួយ​អ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តដែលមានការយល់ដឹងកាន់តែច្រើន ដើម្បីចូលរួមគម្រោង​សន្សំសំចៃ​ថាមពល បង្កើតការជឿជាក់ និងទំនុកចិត្តលើគម្រោងបែបនេះ ហើយទីបំផុតជំរុញ​ការអនុវត្តការ​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ចីរភាពបន្ថែមទៀត។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • ប្រើប្រាស់មូលដ្ឋានអតិថិជនដែលមានស្រាប់សម្រាប់ការផ្តល់មូលនិធិ។ គម្រោង OBF អនុញ្ញាតឱ្យអ្នកផ្តល់សេវា​សាធារណៈ ប្រើប្រាស់ទំនាក់ទំនងដែលមានស្រាប់របស់ពួកគេជាមួយអតិថិជន (ឧ. អាជីវកម្ម និងគ្រួសារ) ដើម្បី​ផ្តល់​ជម្រើសហិរញ្ញប្បទានជំនួសសម្រាប់ការវិនិយោគលើស័ក្ដិសិទ្ធភាពថាមពល ផ្ដល់​បណ្តាញជំនួស​សម្រាប់​ការ​ផ្តល់​មូលនិធិដល់គម្រោងបែបនេះ។
  • ភាពបត់បែនក្នុងគម្រោងហិរញ្ញប្បទាននៅក្នុងទីផ្សារដែលបំពេញតម្រូវការមិនគ្រប់គ្រាន់។ មានគំរូផ្សេងៗ​ក្នុងកា​រ​រៀបចំ​រចនាសម្ព័ន្ធ OBF ដើម្បីគាំទ្រការវិនិយោគលើការសន្សំសំចៃថាមពល។ ជាឧទាហរណ៍ អតិថិជន​អាច​សង​ប្រាក់​មួយផ្នែក ឬទាំងអស់នៃការចំណាយលើការកែលម្អការសន្សំសំចៃថាមពល ដោយប្រើប្រាក់​សន្សំ​លើ​វិក្កយបត្រ​ទឹកភ្លើងរបស់ពួកគេ។ ភាពបត់បែននេះមានន័យថាគម្រោង OBF អាចជួយទីផ្សារដែល​មានកម្រិត​ឥណទាន​តាម​បែប​ប្រពៃណីទទួលបានលទ្ធភាពទទួលបានហិរញ្ញប្បទានគម្រោង។

ប្រភព/ព័ត៌មានបន្ថែម

Case Study

Scroll to Top