ការធានា 

ការធានាគឺជាយន្តការលើកកម្ពស់ឥណទានសម្រាប់មូលបណ្ណបំណុល (កម្ចី ឬមូលបត្របំណុល) ដែលអ្នកធានាសន្យាថានឹងបង់ប្រាក់ដើម និង/ឬ ការប្រាក់ដល់ឥណទាយកនូវចំនួនទឹកប្រាក់ដែលត្រូវបានធានាក្នុងករណីខកខាន។

Instrument Category

Other ınstruments ın the same Category

Relevant case study

ការពណ៌នា

ការធានាគឺជាយន្តការលើកកម្ពស់ឥណទានមួយសម្រាប់ឧបករណ៍បំណុល (កម្ចី ឬមូលបត្របំណុល)។ វាតំណាងឱ្យការ​សន្យាតាមកិច្ចសន្យាដោយអ្នកធានាក្នុងការទូទាត់ប្រាក់ដើម និង/ឬការប្រាក់ទៅឱ្យអ្ន​កខ្ចីនូវចំនួន​ទឹកប្រាក់ដែល​ត្រូវបាន​ធានាក្នុងករណីមានការខកខាន។ ការផ្ដល់ការធានានេះមានសារៈសំខាន់ ដោយសារវាកាត់បន្ថយ​ហានិភ័យ​ក្នុងការ​វិនិយោគ​យ៉ាងមានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យអ្នកផ្តល់ហិរញ្ញប្បទានក្នុងវិស័យ​ឯកជនផ្តល់មូលនិធិដល់​គម្រោង​សំខាន់ៗ។ ការសិក្សាបានបង្ហាញថាអត្រាខកខានសងប្រាក់លើប្រតិបត្តិការដែលមានការធានាមានកម្រិតទាប ដែល​បង្ហាញ​ថាក្នុងករណីខ្លះហានិភ័យដែលមានតាមការយល់ឃើញគឺលើសពីហានិភ័យពិតប្រាកដ ហើយជាលទ្ធផល ការ​ផ្តល់​ការធានានោះអាចកាត់បន្ថយការចំណាយសម្រាប់វិស័យសាធារណៈដើម្បីបំពេញតាមគោលបំណងអភិវឌ្ឍន៍។

ការធានាអាចត្រូវបានអនុវត្តចំពោះស្ថានភាពចម្រុះផ្សេងៗ ដើម្បីធ្វើឱ្យលទ្ធភាពទទួលបានដើមទុន​របស់អ្នកខ្ចី​កាន់តែ​ប្រសើរ​ឡើង។ ជាឧទាហរណ៍ អង្គការអភិវឌ្ឍន៍អន្តរជាតិជាច្រើនផ្តល់ជូននូវការធានាឥណទានផ្នែកខ្លះ (PCG) ឬការ​ធានា​ហានិភ័យផ្នែកខ្លះ (PRG)។ ការធានាឥណទានផ្នែកខ្លះ ផ្តល់ឱ្យអ្នកខ្ចី និងវិនិយោគិននូវ​ការធានា​ឥណទាន​ដ៏ទូ​លំ​ទូលាយលើផ្នែកខ្លះនៃប្រាក់កម្ចី ឬមូលបត្របំណុលដែលត្រូវបានធានា​ដោយអង្គការអភិវឌ្ឍន៍អន្តរជាតិ​ក្នុងករណី​មាន​ការខកខាន។ ការធានាហានិភ័យផ្នែកខ្លះធានាអ្នកផ្ដល់កម្ចីទៅលើការមិនបង់ប្រាក់ដោយ​អ្នកខ្ចី ដែលបណ្តាលមកពី​ព្រឹត្តិការណ៍​ហានិភ័យនយោបាយ។ កម្មវិធីមួយទៀតគឺគ្រោងការណ៍ធានាឥណទានសាធារណៈ (PCGS) ដែលអាច​ត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល ដើម្បីផ្ដល់លទ្ធភាពហិរញ្ញវត្ថុសម្រាប់គោលបំណងចម្រុះ រួមទាំងកម្ចី​ដល់សហគ្រាស​ធុនតូច និងមធ្យម (SME)។ នៅក្នុងបរិបទនេះ គ្រោងការណ៍នេះផ្តល់នូវការកាត់បន្ថយ​ហានិភ័យ​ឥណទាន​របស់ភាគីទីបី​ដល់អ្នកផ្ដល់កម្ចីដោយទទួលយកចំណែកមួយនៃការខាតបង់ក្នុងករណីមានការខកខានបង់សង ជាធម្មតាជាថ្លៃសេវា។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • សំណើគម្រោងច្បាស់លាស់។ អ្នកផ្ដល់កម្ចី និងអ្នកធានាត្រូវវាយតម្លៃលទ្ធភាពបច្ចេកទេស និងហិរញ្ញវត្ថុរ​បស់​គម្រោង មុនពេលអនុម័តការធានា។ សំណើគម្រោងដែលបានរៀបចំយ៉ាងល្អ ដោយមានគោលបំណងច្បាស់លាស់ វិសាលភាព និងលទ្ធផលដែលបង្ហាញពីលទ្ធភាពហិរញ្ញវត្ថុរបស់គេអាចបង្កើនភាពទាក់ទាញរបស់គម្រោង ដែលនាំ​ឱ្យមានលទ្ធភាពទទួលបានការធានា។
  • ទំនាក់ទំនងការងារដែលមានស្រាប់។ វត្តមាននៃទំនាក់ទំនងការងារពីមុនបានរួមចំណែកយ៉ាងសំខាន់ដល់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជារួមដែលត្រូវតែមានដើម្បីទទួលបានការធានា។ ប្រវត្តិកិច្ចសហការជោគជ័យ ឬប្រតិបត្តិ​-ការ​ហិរញ្ញវត្ថុពីមុន បង្កើតទំនុកចិត្តទៅដល់អ្នកផ្ដល់កម្ចី និង/ឬអ្នកធានាលើភាពជឿជាក់ និងសមត្ថភាពរបស់អ្នកខ្ចី ហើយអាចមានប្រយោជន៍ខ្លាំងក្នុងអំឡុងពេលដំណើរការចរចា។
  • សង្គតិភាពក្នុងគោលការណ៍បទប្បញ្ញត្តិ។ បរិយាកាសផ្លូវច្បាប់ដែលមាន​សង្គតិភាពផ្តល់នូវមូលដ្ឋានគ្រឹះសុវត្ថិភាព​ដល់អ្នកធានា អ្នកខ្ចី និងអ្នកផ្ដល់កម្ចីទាក់ទងនឹងកាតព្វកិច្ចកិច្ចសន្យា និងយន្តការជម្លោះ។ លទ្ធភាពព្យាករណ៍​នេះ កែ​លម្អ​ការវាយតម្លៃហានិភ័យទាំងមូលសម្រាប់អ្នកធានា និងវិនិយោគិន ដោយបង្កើនទំនុក​ចិត្តលើលទ្ធភាព​ក្នុង​ការរៀបចំ​ការធានា។

បញ្ហាប្រឈមដែលអាចកើតមាន  

  • ភាពស្មុគស្មាញដែលអាចកើតមានក្នុងការរៀបចំសេចក្ដីរំពឹងទុករបស់ភាគីពាក់ព័ន្ធឱ្យស៊ីសង្វាក់គ្នា។ ការធានា​នូវ​ភាពស្មុគស្មាញដល់ប្រតិបត្តិការប្រាក់កម្ចី ដោយរួមបញ្ចូលយ៉ាងហោចណាស់ភាគីបន្ថែមមួយក្នុងកិច្ចការ​រៀបចំ​។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំឱ្យផលប្រយោជន៍ និងសេចក្ដីរំពឹងទុករបស់ភាគីជាច្រើន​ដែល​ពាក់​ព័ន្ធ​​មានភាពស៊ីសង្វាក់គ្នា។ ចំណុចនេះរួមបញ្ចូល​ទាំងការតម្រឹមលើទស្សនៈ​នានាដូចជាផលប៉ះពាល់​ដែល​រំពឹង​ទុកនៃកិច្ចព្រមព្រៀង និងរបៀបដែលឥទ្ធិពលនឹងត្រូវបានវាស់វែង កិច្ចព្រមព្រៀងលើស្រទាប់​ចែករំលែក​ហានិភ័យ កាលកំណត់សម្រាប់ការបិទកិច្ចព្រមព្រៀង និងគោលដៅរយៈពេលវែងសរុបរបស់ភាគីនីមួយៗ។
  • ហានិភ័យនៃគ្រោះថ្នាក់ខាងសីលធម៌។ គ្រោងការណ៍ធានាដែលរៀបចំឡើងមិនសូវល្អ អាចបង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់ខាងសីលធម៌ ដោយសារហានិភ័យផ្នែកខ្លះក្នុងការខកខានសងប្រាក់នឹងធ្លាក់ទៅលើអ្នកធានាវិញ។ ឧទាហរណ៍ អ្នកខ្ចីប្រហែលជាមិនសូវប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងគម្រោង ឬការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដោយ​សន្មតថាអ្នកធានានឹងរ៉ាប់រងលើការខកខានសងប្រាក់នោះ។ ប្រសិនបើហានិភ័យទាំងនេះមិនត្រូវបានគិតទុកជាមុន ឬគ្រប់គ្រងបានត្រឹមត្រូវ នោះការខកខានម្តងហើយម្តងទៀត​អាចប៉ះពាល់ដល់ហិរញ្ញវត្ថុ​របស់រដ្ឋាភិបាល​ក្នុង​តំបន់​នាពេលអនាគត។ កាតព្វកិច្ចកិច្ចសន្យាច្បាស់លាស់ ការលើកទឹកចិត្តដែលស្របគ្នា និងការត្រួតពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធភាពអាចជួយរារាំងភាគីនានាពីការចូលរួមក្នុងឥរិយាបថទទួលយកហានិភ័យហួសហេតុ។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • កែលម្អភាពស័ក្តិសមក្នុងការទទួលបានឥណទាន។ ការធានាអាចជួយកែលម្អភាព​ស័ក្តិសមក្នុង​ការទទួល​បាន​ឥណទាន​របស់ឧបករណ៍បំណុល ដូចជាការធានាលើមូលបត្របំណុល ឬការធានាប្រាក់កម្ចី។ តាមរយៈ​ការ​ផ្តល់​ការ​ធានាថាកាតព្វកិច្ចសងបំណុលនឹងត្រូវបានបំពេញសូម្បីតែក្នុងកាលៈទេសៈមិនល្អ ការធានាទាំងនោះធ្វើឱ្យគម្រោង​កាន់តែទាក់ទាញដល់អ្នកផ្ដល់កម្ចី។ ត្រឡប់មកវិញ វាអាចបណ្តាលឱ្យមាន​លក្ខខណ្ឌហិរញ្ញប្បទានអំណោយ​ផល​បន្ថែមទៀត ដូចជាអត្រាការប្រាក់ទាប ឬរយៈពេលសងប្រាក់យូរជាងមុន។
  • សម្រួលដល់លទ្ធភាពទទួលបានប្រាក់កម្ចីពីវិស័យឯកជន។ វត្តមាននៃការធានានៅក្នុង​គម្រោង​មួយអាច​ទាក់ទាញ​ក្រុមវិនិយោគិនបានកាន់តែទូលំទូលាយ រួមទាំងវិយោគិនមកពីវិស័យឯកជន ដែលប្រហែលជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម ប្រសិនបើគ្មានការធានាបន្ថែម និងស្រទាប់នៃការចែករំលែកហានិភ័យ។ កត្តានេះជំរុញ​ការវិនិយោគ​លើ​វិស័យ​ដែលវិនិយោគិនពីមុនមិនបានពិចារណា ដូចជាគម្រោងបៃតង ឬចីរភាពសម្រាប់ទីក្រុងឆ្លាតវៃ។

ប្រភព/ព័ត៌មានបន្ថែម

Case Study

Scroll to Top