ការប្រមូលមូលនិធិសមូហភាព

ការប្រមូលមូលនិធិសមូហភាព គឺជាសកម្មភាពស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោង ឬការបណ្តាក់ទុនដោយការរៃអង្គាសប្រាក់តិចតួចពីក្រុមម្ចាស់ជំនួយតាមអនឡាញជាច្រើននាក់។

Instrument Category

Other ınstruments ın the same Category

Relevant case study

Difference between traditional funding and crowdfunding. Available at: https://advantiss.com/crowdfunding-platforms-how-are-they-built/

ការពណ៌នា

ការប្រមូលមូលនិធិសមូហភាព គឺជាសកម្មភាពស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោង ឬការបណ្តាក់​ទុន​ដោយ​ការរៃអង្គាសប្រាក់តិចតួចពីក្រុមម្ចាស់ជំនួយតាមអនឡាញជាច្រើននាក់។ គំនិតផ្តួចផ្តើមនៃការផ្តល់​មូលនិធិសមូហភាព​តម្រូវឱ្យមានវិភាគទានជារូបិយវត្ថុតិចតួចប៉ុណ្ណោះពីប្រជាពលរដ្ឋម្នាក់ៗ ដែលអាចបង្កើនទៅជាចំនួនទឹកប្រាក់ច្រើន។ មូលនិធិដែលបានរៃអង្គាសអាចប្រើជាហិរញ្ញប្បទានដល់ការកែលម្អសេវាកម្មទីក្រុង ស្របពេលជាមួយគ្នានឹងការប្រមូល​ទិន្នន័យពីប្រជាពលរដ្ឋរបស់ខ្លួនអំពីមនោសញ្ចេតនារបស់ពួកគេចំពោះគំនិតផ្តួចផ្តើមមួយចំនួន។ ទិន្នន័យនេះអាច​ជូន​ដំណឹងដល់រដ្ឋាភិបាលទីក្រុងអំពីនិន្នាការ ចំណូលចិត្ត និងគំរូឥរិយាបថនៅក្នុងសហគមន៍របស់ពួកគេ ដោយ​កែលម្អវិធី​ដែល​អាជ្ញាធរមូលដ្ឋានបម្រើប្រជាពលរដ្ឋ។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • គួរតែបង្កើតគោលការណ៍ណែនាំច្បាស់លាស់សម្រាប់ប្រភេទគម្រោង ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រមូលមូលនិធិសមូហភាព និងថវិកាសម្រាប់ការផ្តល់មូលនិធិសមូហភាពជាច្រើនប្រភេទ។ គោលការណ៍​ណែនាំ​ច្បាស់លាស់នឹងត្រូវតែបង្កើតឡើង ដើម្បីធានាថាទីភ្នាក់ងារ ឬរដ្ឋាភិបាល​ក្នុងតំបន់បន្តផ្តល់​សេវាសាធារណៈ​សំខាន់ៗ ហើយការងាកទៅរកការផ្តល់មូលនិធិសមូហភាពជាទម្រង់ជំនួយបន្ថែមជាជាងប្រភពមូលនិធិលំនាំដើម។ ទំហំមូលនិធិដែលអាចត្រូវបានរៃអង្គាសតាមរយៈការផ្តល់មូលនិធិសមូហភាព និងបែបបទផ្សេងៗដែលភាគី​ពាក់​ព័ន្ធ​គួរតែចូលរួមក្នុងការរៃអង្គាសមូលនិធិគួរតែត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងគោលការណ៍ណែនាំ។
  • គោលការណ៍ណែនាំ និងបទប្បញ្ញត្តិច្បាស់លាស់អំពីរបៀបដែលមូលនិធិរៃអង្គាសប្រាក់នឺងត្រូវបានប្រើប្រាស់ និងគ្រប់គ្រង គួរតែត្រូវបានពិភាក្សាជាមួយភាគីពាក់ព័ន្ធ។ ដើម្បីឱ្យយុទ្ធនាការ​ប្រមូលមូលនិធិ​សមូហភាព​ទទួល​បាន​ជោគជ័យ គោលការណ៍ណែនាំច្បាស់លាស់ត្រូវតែចេញសម្រាប់របៀបដែល​មូលនិធិដែល​បានពីកា​រ​រៃ​អង្គា​ស​ប្រាក់​នឹ​ងត្រូវបានប្រើប្រាស់ និងគ្រប់គ្រង ដើម្បីជៀសវាងការប្រើប្រាស់មូលនិធិខុស និងការកើត​មានអំពើ​ពុករលួយ​ដែល​នឹង​បំផ្លាញការជឿទុកចិត្តរបស់សាធារណៈជននៅក្នុងដំណើរការប្រមូលមូលនិធិសមូហភាព។ មិនត្រឹមតែដំណើរ​ការ​សម្រាប់​ការបញ្ចេញមូលនិធិត្រូវមានតម្លាភាព ជាមួយនឹងគណនេយ្យភាពច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែការគ្រប់​គ្រង​មូលនិធិដែលមិនទាន់ប្រើប្រាស់ក៏ចាំបាច់ត្រូវកត់ក្នុងបញ្ជីគណនេយ្យច្បាស់លាស់ផងដែរ។ ចំណុចនេះនឹងរាប់​បញ្ចូលទាំងការចាត់ចែងចំពោះមូលនិធិលើសដែលប្រមូលបាន ក៏ដូចជាមូលនិធិដែលប្រមូល​បានសម្រាប់​គម្រោង​ផ្សេងៗដែលត្រូវបានលុបចោលជាយថាហេតុ។
  • ច្បាប់ពន្ធដារសម្រាប់ប្រាក់ដែលប្រមូលបានតាមរយៈការប្រមូលមូលនិធិសមូហភាព គួរត្រូវបានបង្កើតឡើង។ ដើម្បី​ធានាថា មូលនិធិដែលប្រមូលបានតាមរយៈការប្រមូលមូលនិធិសមូហភាពត្រូវបានប្រើប្រាស់សម្រាប់គោល​បំណង​ដែលបានគ្រោងទុក ហើយច្បាប់ពន្ធដារដែលណែនាំការប្រមូលមូលនិធិបែបនេះ – ទាំងអ្នកផ្តល់ជំនួយ និងអ្នក​ប្រមូល – នឹងត្រូវបង្កើតឡើងយ៉ាងច្បាស់។

បញ្ហាប្រឈមដែលអាចកើតមាន

  • កង្វះបទពិសោធរបស់រដ្ឋាភិបាល។ បទពិសោធរបស់មន្ត្រីរដ្ឋាភិបាលអាចនៅមានកម្រិតក្នុងការរៀបចំយុទ្ធនាការប្រមូលមូលនិធិសមូហភាព ដែលអាច​ប្រមូលបាននូវចំណាប់អារម្មណ៍ និងការគាំទ្រពីសាធារណៈជនដ៏ខ្លាំងក្លា។ ដើម្បីឱ្យយុទ្ធនាការ​ប្រមូល​មូលនិធិ​សមូហភាព​ទទួលបានជោគជ័យ វត្ថុបំណងនៃគម្រោង និងរបៀបដែល​មូលនិធិនឹ​ង​ត្រូវ​ប្រើ​ដើម្បីផ្តល់​ផល​ប្រយោជន៍​ដល់សហគមន៍ ឬអ្នកទទួលផល ចាំបាច់ត្រូវមាន​ការផ្សព្វផ្សាយយ៉ាង​ច្បាស់​លាស់​ទៅ​កាន់​សាធារណៈ​ជន ហើយ​យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមជាញឹកញាប់ក៏ជារឿងចាំបាច់ ដើម្បីផ្សព្វផ្សាយ​យុទ្ធនាការ​នេះផង​ដែរ។
  • ថ្លៃចំណាយក្នុងការគ្រប់គ្រងយុទ្ធនាការប្រមូលមូលនិធិសមូហភាព។ ថ្នាលប្រមូលមូលនិធិសមូហភាព និងអ្នក​ផ្តល់​សេវាទូទាត់ នឹងគិតថ្លៃសេវាក្នុងការប្រើប្រាស់ថ្នាល ឬសេវាកម្មរបស់ពួកគេ ដើម្បីប្រមូល និងចាត់ចែង​មូលនិធិ​នោះ។ សកម្មភាពនេះអាចបង្កជាបញ្ហាសំខាន់មួយ ដោយសារទំហំតូចនៃការបរិច្ចាគ​ពីបុគ្គលម្នាក់ៗនៅ​ក្នុង​យុទ្ធនា​-ការ​ប្រមូលមូលនិធិសមូហភាព។ រដ្ឋាភិបាលទីក្រុងនឹងត្រូវស្វែងរក​មធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាព​ការប្រមូល​ហិរញ្ញវត្ថុដោយមិន “បាត់បង់” ចំណែកច្រើននៃប្រាក់បរិច្ចាគដល់អន្តរការី។
  • ផ្នែកខ្លះនៃប្រជាជនប្រហែលមិនអាចចូលប្រើប្រាស់បាន។ ការប្រមូលមូលនិធិសមូហភាព គឺជាវិធីសាស្រ្ត​ថ្មីមួយ​ឆ្ពោះ​ទៅរកការរៃអង្គាសថវិកាសម្រាប់គម្រោងសាធារណៈ និងការប្រើប្រាស់ថ្នាលឌីជីថលដើម្បី​រៃអង្គាសថវិកា​ដែល​អាចផ្ដាច់ចេញនូវផ្នែកខ្លះនៃប្រជាជនដែលខ្វះសមត្ថភាពប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការចូលប្រើថ្នាលបែបនេះ ឬ​មិន​សូវជឿជាក់លើយុទ្ធនាការរៃអង្គាសប្រាក់តាមអ៊ីនធឺណិត ជាពិសេសដោយសារការរីករាលដាល​នៃការ​បោក​ប្រាស់​នៅក្នុងលំហអនឡាញ។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • អនុញ្ញាតឱ្យរៃអង្គាសហិរញ្ញប្បទានបានឆាប់រហ័សសម្រាប់គម្រោងខ្នាតតូច។ យុទ្ធនាការដែលផ្សព្វផ្សាយបានល្អ និង​ជោគជ័យអាចប្រមូលថវិកាបានយ៉ាងឆាប់រហ័សសម្រាប់គម្រោងទីក្រុងឆ្លាតវៃខ្នាតតូច និងអនុញ្ញាត​ឱ្យមាន​ការ​អនុវត្តគម្រោងទាំងនេះយ៉ាងឆាប់រហ័ស។ ចំណុចនេះអាចធ្វើឱ្យការ​ប្រមូលមូល​និធិ​សមូហភាពមាន​ប្រសិទ្ធភាព​ជាង​ការស្វែងរកមូលនិធិពីរដ្ឋាភិបាលសម្រាប់គម្រោងដូចគ្នា ដោយសារការប្រើប្រាស់លុយ​របស់​អ្នកជាប់ពន្ធ​អាច​នឹង​ត្រូវ​ឆ្លងកាត់ដំណើរការផ្លូវការច្រើនជាងនេះ និងរយៈពេលអនុម័តយូរជាងនេះ។
  • ចាត់ចែងមូលនិធិទៅលើគម្រោងដែលប្រជាពលរដ្ឋផ្តល់អាទិភាព។ លក្ខណៈនៃការប្រមូលមូលនិធិសមូហភាព គឺ​​
    ថាប្រជាពលរដ្ឋមានសេរីភាពក្នុងការគាំទ្រតែគម្រោងដែលពួកគេយល់ថាមានប្រយោជន៍ និងមានតម្លៃ​សម្រាប់​សហគមន៍​របស់ពួកគេ ឬអ្នកទទួលផលតាមការគ្រោងទុកប៉ុណ្ណោះ។ ចំណុចនេះមានន័យថា អាទិភាព​នឹង​ត្រូវ​បាន​ផ្តល់ទៅកាន់គម្រោងដែលសំខាន់បំផុតដែលគេចាត់ទុកថា អាចបំពេញតម្រូវការរបស់សហគមន៍បានល្អបំផុត ឬ​អ្នក​ទទួលផលជាក់លាក់។
  • អនុញ្ញាតឱ្យរដ្ឋាភិបាលប្រមូលទិន្នន័យអំពីទស្សនៈរបស់សាធារណជន។ យុទ្ធនាការប្រមូលមូលនិធិសមូហភាព អាច​ជាបណ្តាញមួយសម្រាប់ឱ្យរដ្ឋាភិបាលប្រមូលទិន្នន័យអំពីចំណូលចិត្ត និងទស្សនៈ​របស់ប្រជាពលរដ្ឋ​ចំពោះ​គំនិត​​ផ្តួចផ្តើមមួយចំនួន។ ទិន្នន័យនេះអាចត្រូវបានប្រើដើម្បីជូនដំណឹងដល់រដ្ឋាភិបាលរបស់ទីក្រុងអំពីនិន្នាការ ចំណូល​ចិត្ត និងគំរូឥរិយាបថនៅក្នុងសហគមន៍របស់ពួកគេ ដោយកែលម្អ​វិធីដែលអា​ជ្ញាធរ​មូលដ្ឋាន​បម្រើ​ប្រជា-ពលរដ្ឋ។
  • អាចបង្កើតអារម្មណ៍នៃភាពជាម្ចាស់ និងការទទួលបានសិទ្ធិអំណាចនៅក្នុងសហគមន៍។ នៅពេលដែល​មូលនិធិ​ដែល​បានរៃអង្គាសពីសហគមន៍ត្រូវបានប្រើ ដើម្បីគាំទ្រអ្នកទទួលផលនៅក្នុងសហគមន៍ វាអាចបង្កើតឱ្យមាន​អារម្មណ៍​ចូលរួមចំណែកឆ្ពោះទៅរកលទ្ធផលនៃគម្រោង។ សមាជិកសហគមន៍​ក៏នឹងទំនងជាគាំទ្រ​គម្រោង​នេះ​ក្នុង​វិធីដែលមិនមែនជាការផ្ដល់ហិរញ្ញវត្ថុ ប្រសិនបើពួកគេមានអារម្មណ៍នៃភាពជាម្ចាស់ និងការទទួលបានសិទ្ធិអំណាច ដែលអាចបង្កើនលទ្ធភាពជោគជ័យរបស់គម្រោង។

ប្រភព/ព័ត៌មានបន្ថែម

  1. Carè, Trotta, Carè and Rizzello (ឆ្នាំ 2018)។ ការប្រមូលមូល​និធិសមូហភាព​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ។ មានលើគេហទំព័រ៖ https://www.sciencedirect.com/science/arti​cle/abs/pii/S00​076813​17​30​1908
  2. Gooch, Kelly, Stivera, van der Lindena, Petrea, Richards, Klis-Davies, MacKinnon, Macpherson និង Walton (ឆ្នាំ 2019)។ អត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការប្រើប្រាស់ការប្រមូលមូលនិធិសមូហភាព ដើម្បីសម្រួលដល់គម្រោងដែលដឹកនាំដោយសហគមន៍ក្នុងបរិបទសីលធម៌ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល។ មានលើគេហទំព័រ៖ neptune-prod.its.unimelb.edu.au/server/api/core/bitstreams/710f816a-2d​ab-​5004-8f65-bf3e60fb25db/content
  3. មានលើគេហទំព័រ៖ https://cms.mit.edu/civic-crowdfunding-participatory-communities-entreprene​u​rs-political-economy-place/

Case Study

Scroll to Top