សម្បទាន

សម្បទានគឺជាប្រភេទគំរូភាពជាដៃគូឯកជនសាធារណៈ (PPP) ដែលប្រតិបត្តិករវិស័យឯកជន (សម្បទានិក) ទទួលខុសត្រូវចំពោះការផ្តល់សេវាពេញលេញនៅក្នុងតំបន់ជាក់លាក់ រួមទាំងការសាងសង់ ប្រតិបត្តិការ ការថែទាំ ការគ្រប់គ្រង និងការស្តារឡើងវិញនៃប្រព័ន្ធ។

Instrument Category

Other ınstruments ın the same Category

Relevant case study

ការពណ៌នា

ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (PPP) គឺជាកិច្ចសន្យារយៈពេលវែងរវាងអង្គភាពរដ្ឋាភិបាល និងអង្គភាពឯកជនសម្រាប់ការផ្តល់សេវា ឬទ្រព្យសម្បត្តិដែលមានប្រយោជន៍ជាសាធារណៈ ដែលភាគីឯកជនទទួលរងហានិភ័យ និងទទួលខុសត្រូវមួយចំនួន។ PPP អាចមានភាពទាក់ទាញសម្រាប់រដ្ឋាភិបាល ដោយសារតែពួកគេអាចផ្ទេរការចំណាយជាមុនដល់ដៃគូឯកជន ទាញយកអត្ថប្រយោជន៍ពីជំនាញខាងក្រៅ និងផ្ដល់ជម្រើសហិរញ្ញប្បទានថ្មី។
សម្បទាន គឺជាប្រភេទគំរូភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP) ដែលប្រតិបត្តិករវិស័យឯកជន (សម្បទានិក) ទទួលខុសត្រូវចំពោះការផ្តល់សេវាពេញលេញនៅក្នុងតំបន់ជាក់លាក់ រួមទាំងការសាងសង់ ប្រតិបត្តិការ ការថែទាំ ការគ្រប់គ្រង និងការស្តារឡើងវិញនៃប្រព័ន្ធ។ ប្រតិបត្តិករទទួលខុសត្រូវចំពោះការវិនិយោគមូលធនទាំងអស់ដែលត្រូវការដើម្បីសាងសង់ ធ្វើឱ្យប្រសើរឡើង ឬពង្រីកប្រព័ន្ធ។ ទោះបីជាប្រតិបត្តិករវិស័យឯកជនទទួលខុសត្រូវលើការផ្តល់ទ្រព្យសម្បត្តិក៏ដោយ ទ្រព្យសម្បត្តិទាំងនោះត្រូវបានកាន់កាប់ជាសាធារណៈក្នុងអំឡុងពេលសម្បទានដដែល។ វិស័យសាធារណៈមានទំនួលខុសត្រូវក្នុងការបង្កើតស្តង់ដារលទ្ធផលការងារ និងធានាថាសម្បទានិកបំពេញតាមស្តង់ដារទាំងនោះ។
សម្បទានិកប្រមូលតារាងតម្លៃដោយផ្ទាល់ពីអ្នកប្រើប្រាស់ប្រព័ន្ធ ហើយកិច្ចសន្យាសម្បទានជាធម្មតាមានសុពលភាពរយៈពេល 25-30 ឆ្នាំ ដើម្បីឱ្យប្រតិបត្តិករមានពេលវេលាគ្រប់គ្រាន់ដើម្បីយកដើមទុនដែលបានវិនិយោគមកវិញ។ អាជ្ញាធររដ្ឋអាចវិភាគទានដល់ការចំណាយលើការវិនិយោគទុនតាមរយៈការវិនិយោគ “ឧបត្ថម្ភធន” (ហិរញ្ញប្បទានគម្លាតដែលអាចសម្រេចបាន) ដើម្បីសម្រេចបាននូវលទ្ធភាពពាណិជ្ជកម្មនៃសម្បទាន។ រដ្ឋាភិបាលអាចទទួលបានសំណងសម្រាប់វិភាគទានរបស់ខ្លួនដោយទទួលបានចំនួនទឹកប្រាក់សមាមាត្រនៃពន្ធដែលប្រមូលបាន។
សម្បទាន គឺជាកិច្ចសន្យាផ្អែកលើលទ្ធផលដែលអ្នកម៉ៅការទទួលខុសត្រូវក្នុងការបំពេញលទ្ធផលនៃកិច្ចសន្យានោះ។ ទោះបីជាសម្បទានអាចប្រើសម្រាប់គម្រោងនៅលើដីវាលបៃតង និងដីតំបន់ត្រូវបានបោះបង់ចោលក៏ដោយ សម្បទាននេះត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងគម្រោងវាលបៃតង ដោយសារតែហានិភ័យខ្ពស់នៃលំហូរសាច់ប្រាក់ និងបញ្ហាប្រាក់ចំណេញនៅក្នុងគម្រោងសម្បទាននៅដីតំបន់ត្រូវបានបោះបង់ចោល។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • គោលការណ៍ច្បាប់ និងបទប្បញ្ញត្តិសម្រាប់ PPPបរិយាកាសច្បាប់ និងបទប្បញ្ញត្តិដ៏រឹងមាំ​ក្នុងប្រទេស​របស់​គម្រោង​មានសារៈសំខាន់សម្រាប់ការរៀបចំរចនាសម្ព័ន្ធគម្រោង PPP រួមទាំងគម្រោង BOT ផងដែរ។ គោល-ការណ៍​នេះគួរតែកំណត់សិទ្ធិវិនិយោគរបស់វិស័យឯកជន ធានានូវការផ្គត់ផ្គង់ប្រកបដោយតម្លាភាព ធ្វើគម្រោង​ដំណើរការមជ្ឈត្តកម្ម និងបង្កើតវិធានការសម្រាប់ការក្ស័យធន/ការខកខានលើការទូទាត់ប្រាក់។ ការកំណត់​ច្បាស់​លាស់លើសមត្ថភាពអនុវត្តច្បាប់ក្នុងចំណោមស្ថាប័នគឺមានសារៈសំខាន់ណាស់។ គោលការណ៍បទប្បញ្ញត្តិនេះមិន​ត្រឹម​តែ​បង្កើត​ឱកាសអាជីវកម្មសម្រាប់វិនិយោគិនឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលលើល្បឿ​ន​ប្រតិ-បត្តិការ ការសម្រេចចិត្តលើតម្លៃ និងភាពច្បាស់លាស់ផ្នែកច្បាប់នៅក្នុងការរៀបចំកិច្ចសន្យា និងវិធាននៃការ​អនុវត្ត​ច្បាប់ផងដែរ។
  • ជំនាញវិស័យសាធារណៈក្នុងការរចនា និងការអនុវត្ត។ ការអនុវត្ត PPP ប្រកបដោយជោគជ័យ​ពឹងផ្អែក​លើ​គោលការណ៍ស្ថាប័នប្រកបដោយប្រសិទ្ធភាព ដែលកំណត់យ៉ាងច្បាស់នូវតួនាទី និងការទទួលខុស​ត្រូវទូទាំង​ក្រសួង និងស្ថាប័នសម្របសម្រួល។ សកម្មភាពនេះបង្កើនស័ក្ដិសិទ្ធភាព និងធានានូវការអនុវត្តកិច្ចព្រមព្រៀង PPP ប្រកបដោយប្រសិទ្ធភាពដោយលើកកម្ពស់ភាពជោគជ័យជាទូទៅ និងចីរភាពនៃការបណ្តាក់ទុនរួមគ្នារវាងវិស័យ​សាធារណៈ និងឯកជន។
  • អ្នកផ្តល់សេវាក្នុងវិស័យឯកជនដែលមានសមត្ថភាព។ PPP នឹងទទួលបានជោគជ័យ លុះត្រាតែវិស័យឯកជនមានសមត្ថភាពដើម្បីបន្ថែមតម្លៃដល់ការផ្តល់សេវាសាធារណៈ។ ដូច្នេះ គំរូ PPP គួរតែត្រូវ​បានអនុវត្ត​ចំពោះតែ​គម្រោង​ដែលវិស័យឯកជនមានសមត្ថភាពបំពេញតាមស្តង់ដារសេវាកម្ម ដែលទាមទារដោយរដ្ឋាភិបាល ឬសាធារណៈជន​ប៉ុណ្ណោះ។ ចំណុចនេះមានសារៈសំខាន់ជាពិសេសនៅក្នុងគំរូសម្បទាន​ដែលអង្គភាពប្រតិបត្តិករ​ក្នុងវិស័យឯកជន​ដែលត្រូវធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រតិបត្តិការប្រកបដោយចីរភាព​នៃហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រយៈពេលវែងពី 25-30 ឆ្នាំ។

បញ្ហាប្រឈមដែលអាចកើតមាន

  • កង្វះសមត្ថភាពរបស់វិស័យសាធារណៈក្នុងការរៀបចំ និងអនុវត្តគោលការណ៍ PPPសមត្ថភាពវិស័យសាធារណៈ​មិនគ្រប់គ្រាន់ក្នុងការបង្កើតគោលនយោបាយ ​និងការគ្រប់គ្រងបទប្បញ្ញត្តិអាចរារាំងការបង្កើតគោលការណ៍ច្បាប់​ឬ​បទប្បញ្ញត្តិ PPP ដ៏រឹងមាំ និងបង្អាក់ទឹកចិត្ដឱ្យមានការចូលរួម និងការវិនិយោគពីវិស័យឯកជន។ លើសពីនេះ សមត្ថភា​ពវិស័យសាធារណៈមានកម្រិតក្នុងការរៀបចំផែនការ និងការគ្រប់គ្រងគម្រោង PPP អាចបណ្តាល​ឱ្យ​មាន​កិច្ចសន្យាដែលមានរចនាសម្ព័ន្ធមិនល្អ ការបែងចែកហានិភ័យមិនច្បាស់លាស់ និងការកាត់បន្ថយការទាក់ទាញ​សម្រាប់​វិនិយោគិនឯកជន។ ជាពិសេស គម្រោងសម្បទានទាមទារឱ្យមានកម្រិតជំនាញ និងការត្រួតពិនិត្យខ្ពស់​ពី​វិស័យសាធារណៈក្នុងការរៀបចំកិច្ចសន្យា ការគ្រប់គ្រងហានិភ័យ ការចរចាជាមួយប្រតិបត្តិករវិស័យឯកជន ដើម្បី​ធានា​ថាគម្រោងនេះស្របតាមផលប្រយោជន៍សាធារណៈ។
  • កង្វះសមត្ថភាពរបស់វិស័យឯកជនសម្រាប់ឱ្យអ្នកម៉ៅការចូលរួមក្នុង PPPសមត្ថភាពមានកម្រិតនៅក្នុងវិស័យ​ឯកជន​អាចបង្កើតបញ្ហាប្រឈមសម្រាប់អ្នកម៉ៅការក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិ ដែល​នាំ​ឱ្យមានការរាំងស្ទះ និងការពន្យារពេលក្នុងការអនុវត្តគម្រោង។ជាពិសេស បញ្ហានេះមានសារៈ​សំខាន់​នៅក្នុង​គម្រោងសម្បទានដែលប្រតិបត្តិករត្រួតពិនិត្យវដ្តជីវិតគម្រោងទាំងមូលប្រហែលជាមិនអាចបំពេញកាតព្វកិច្ច និង​បទប្បញ្ញត្តិក្នុងកិច្ចសន្យា និងពន្យារពេលសាងសង់ និងប្រតិបត្តិការសេវាសាធារណៈ/ទីតាំងនោះ។ សម្បទានអាច​ជួយប្រទះបញ្ហាប្រឈមក្នុងការបង្កើតការប្រកួតប្រជែងដ៏រឹងមាំ ដោយសារចំនួនប្រតិបត្តិករមានលក្ខណសម្បត្តិ​គ្រប់​គ្រាន់​មានកំណត់សម្រាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់​អត្ថប្រយោជន៍​នៃការ​ប្រកួត​ប្រជែងទីផ្សារ។
  • ហានិភ័យនៃការឈប់បន្តសេវាកម្មដោយសារតែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដែលអ្នកម៉ៅការជួបប្រទះ។ ប្រសិនបើ​អ្នកម៉ៅការ​ជួបបញ្ហាប្រឈមខាងហិរញ្ញវត្ថុអំឡុងពេលកិច្ចសន្យា ការបន្តសេវាកម្មអាចនឹងត្រូវរងការប៉ះពាល់ ប្រសិន​បើរដ្ឋាភិបាល/អ្នកផ្តល់សេវាឯកជនផ្សេងទៀតមិនអាចទទួលធ្វើ និងបន្តផ្តល់សេវាកម្មនោះបាន។ ជាពិសេស បញ្ហា​ប្រឈមនេះមានជាប់ពាក់ព័ន្ធសម្រាប់គម្រោងសម្បទាន ដែលមានថ្លៃចំណាយខ្ពស់ក្នុងការផ្លាស់ប្តូរប្រតិបត្តិករ ដោយសារ​លក្ខណៈស្មុគស្មាញនៃការផ្ទេរការទទួលខុសត្រូវ និងភាពស្មុគស្មាញផ្នែកច្បាប់ដែលអាចកើតមាន។
  • ដំណើរការដេញថ្លៃ និងការរចនាកិច្ចសន្យាដ៏ស្មុគស្មាញ។ ការកំណត់សកម្មភាពរបស់​ប្រតិបត្តិករនៅ​ក្នុងកិច្ចសន្យា​ផ្តល់សម្បទានអាចមានភាពស្មុគស្មាញ ដែលបង្កឱ្យមានបញ្ហាប្រឈមក្នុងការព្រាងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ដែលគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី និងការទទួលខុសត្រូវ។ លើសពីនេះ ភាពចាំបាច់​សម្រាប់កិច្ចសន្យា​រយៈពេល​វែង ដើម្បីស្ដារឡើងវិញនូវការចំណាយលើការវិនិយោគយ៉ាងច្រើន បន្ថែមភាព​ស្មុគស្មាញ​ដល់ដំណើរការ​ដេញថ្លៃ និងការរចនាកិច្ចសន្យា ជាមួយនឹងបញ្ហាប្រឈមក្នុងការរំពឹងទុកព្រឹត្តិការណ៍ក្នុងរយៈពេល 25 ឆ្នាំ។
  • ហានិភ័យនៃចម្រូងចម្រាសនយោបាយ និងលំបាកក្នុងការរៀបចំ។ កិច្ចសន្យាសម្បទាន ដោយសាររយៈពេលវែង និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចមានភាពចម្រូងចម្រាសផ្នែកនយោបាយ និងលំបាកក្នុងការរៀបចំ។ កត្តា​នេះបង្កការលំបាកក្នុងការបន្តការគាំទ្រពីវិស័យសាធារណៈ ជាពិសេសក្នុងអំឡុងពេលអន្តរកាលក្នុង​ថ្នាក់ដឹកនាំ​ខាង​នយោបាយ។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • ការសន្សំថ្លៃចំណាយដែលអាចកើតមាន។ អ្នកម៉ៅការក្នុងវិស័យឯកជន ដែលមានភារកិច្ចត្រួតពិនិត្យដំណាក់កាល​គម្រោងផ្សេងៗនៃការរចនា ការសាងសង់ ការថែទាំ និងប្រតិបត្តិការ ត្រូវបានលើកទឹក​ចិត្តឱ្យបង្កើន​ប្រសិទ្ធភាព
    ​ថ្លៃ​ចំណាយ​វដ្តជីវិតសម្រាប់ការសន្សំសំចៃថ្លៃចំណាយរយៈពេលវែង។ ការធ្វើដូច្នេះនឹងនាំឱ្យ​មានការបង្កើន​តម្លៃ​សម្រាប់​វិស័យសាធារណៈ ដោយសារអ្នកផ្តល់សេវាក្នុងវិស័យ​ឯកជនផ្តល់អាទិភាព​ដល់ការរក្សា​ស្តង់ដារគុណភាព​ខ្ពស់ ខណៈកាត់បន្ថយការចំណាយលើវដ្តជីវិត។ ចំណុចនេះគឺពាក់ព័ន្ធជាពិសេស​នៅក្នុង​គម្រោង​សម្បទាន ដោយ​សារមានការលើកទឹកចិត្តខ្លាំងសម្រាប់ឱ្យប្រតិបត្តិករបង្កើនស័ក្ដិសិទ្ធភាព ដោយសារការចំណាយ​ទាបនឹង​នាំឱ្យ​ទទួល​បានប្រាក់ចំណេញខ្ពស់។
  • អ្នកម៉ៅការក្នុងវិស័យឯកជនត្រូវបានលើកទឹកចិត្តឱ្យផ្តល់លទ្ធផលដ៏ល្អប្រសើរ។ អ្នកម៉ៅការក្នុងវិស័យ​ឯកជន​ត្រូវ​បាន​​លើកទឹកចិត្តឱ្យផ្តល់លទ្ធផលដ៏ល្អប្រសើរ នៅពេលពួកគេព្យាយាមបំពេញតាម និងធ្វើឱ្យលើស​ពី​គោលដៅ​លទ្ធផលការងារនៅគ្រប់ដំណាក់កាលគម្រោងផ្សេងៗ។ ការធ្វើដូច្នេះនឹងនាំឱ្យមានការពង្រឹងគុណភាពសេវាកម្ម ការប្រគល់គម្រោងទាន់ពេលវេលា និងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរយៈពេលវែងប្រកបដោយប្រសិទ្ធភាព ហើយនៅចុងបញ្ចប់នោះគឺផ្តល់អត្ថប្រយោជន៍ទាំងក្នុងវិស័យសាធារណៈ និងអ្នកប្រើប្រាស់ចុងក្រោយ។ ជាពិសេស​គំរូសម្បទានលើកទឹកចិត្តឱ្យមានការកើនឡើងនូវគណនេយ្យភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តការងារ ដោយសារ​ប្រតិបត្តិករត្រូវបានលើកទឹកចិត្តឱ្យប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ ដើម្បីធានាបាននូវ​ភាពជោគជ័យជាបន្ត​បន្ទាប់​នៃ​ហេដ្ឋា​រចនាសម្ព័ន្ធពេញមួយរយៈពេលសម្បទាន។
  • ការផ្ទេរហានិភ័យពីវិស័យសាធារណៈ។ ក្នុងគម្រោងសម្បទាន ប្រតិបត្តិករក្នុងវិស័យឯកជន ទទួលខុស​ត្រូវ​ចំពោះ​ហានិភ័យសំណង់ និងប្រតិបត្តិការទាំងអស់ក្នុងអំឡុងរយៈពេលសម្បទាននេះ។ ការផ្ទេរហានិភ័យ​ជា​យុទ្ធសាស្ត្រ​នេះ​មិនត្រឹមតែកាត់បន្ថយបន្ទុកហិរញ្ញវត្ថុជាសក្តានុពលលើវិស័យសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញ​ស្មារតី​នៃគណនេយ្យភាពនៅក្នុងវិស័យឯកជន និងលើកទឹកចិត្តពួកគេឱ្យអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រង​ហានិភ័យដ៏រឹងមាំ​ផងដែរ។
  • មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញហិរញ្ញប្បទានឯកជន។ សម្បទានគឺជាមធ្យោបាយដ៏មាន​ប្រសិទ្ធភា​ពក្នុងការទាក់ទាញហិរញ្ញប្បទានឯកជនដែលត្រូវការដើម្បីផ្តល់មូលនិធិដល់ការសាងសង់ថ្មី ឬស្តារឡើងវិញ​នូវ​គ្រឿង​​បរិក្ខារដែលមានស្រាប់។ តាមរយៈការប្រើប្រាស់ហិរញ្ញប្បទានឯកជនតាមរយៈការផ្តល់សម្បទាន រដ្ឋាភិបាល​អាចបែងចែកធនធានថវិការបស់ពួកគេឱ្យកាន់តែមានស័ក្ដិសិទ្ធភាព និងបញ្ជូន​ថវិកាសាធារណៈ​ទៅកាន់សេវាកម្ម​សំខាន់ៗផ្សេងទៀត។

ប្រភព/ព័ត៌មានបន្ថែម

Case Study

Scroll to Top