សាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ (BOT)

សាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ (BOT) គឺជាប្រភេទគំរូភាពជាដៃគូឯកជនសាធារណៈ (PPP) ដែលម្ចាស់ហិរញ្ញប្បទានឥតសំណងក្នុងវិស័យសាធារណៈផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ឬប្រព័ន្ធសម្រាប់រយៈពេលអនុវត្តគម្រោង។

Instrument Category

Other ınstruments ın the same Category

Relevant case study

Explanation of Build Operate Transfer model. Available at: https://www.wallstreetmojo.com/buildoperate-transfer

ការពណ៌នា

ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (PPP) គឺជាកិច្ចសន្យារយៈពេលវែងរវាងអង្គភាពរដ្ឋាភិបាល និង​អង្គភាព​ឯកជនសម្រាប់ការផ្តល់សេវា ឬទ្រព្យសម្បត្តិដែលមានប្រយោជន៍ជាសាធារណៈ ដែលភាគីឯកជនទទួលរងហានិភ័យ និងទទួល​ខុសត្រូវមួយចំនួន។ PPP អាចមានភាពទាក់ទាញសម្រាប់រដ្ឋាភិបាល ដោយសារតែពួកគេអាចផ្ទេរ​ការ​ចំណាយ​ជាមុនដល់ដៃគូឯកជន ទាញយកអត្ថប្រយោជន៍ពីជំនាញខាងក្រៅ និងផ្ដល់ជម្រើសហិរញ្ញប្បទានថ្មី។

សាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ (BOT) គឺជាប្រភេទគំរូ PPP ដែលអ្នកផ្តល់ហិរញ្ញប្បទាន​ឥតសំណង​ខាងវិស័យ​សាធារណៈ​ផ្តល់ដល់ក្រុមហ៊ុនឯកជននូវសិទ្ធិទទួលបានការអភិវឌ្ឍ និងប្រតិបត្តិការទីតាំង ឬប្រព័ន្ធសម្រាប់រយៈពេល​ក្នុងគម្រោង បើមិនដូច្នេះទេនឹងក្លាយជាគម្រោងដែលត្រូវអភិវឌ្ឍ និងប្រតិបត្តិការយ៉ាងពេញលេញ​ដោយវិស័យ​សាធារណៈ​តាំងពីដំបូង។ ប្រតិបត្តិករវិស័យឯកជនផ្តល់ហិរញ្ញប្បទាន ជាម្ចាស់កម្មសិទ្ធិ និងសាងសង់ទីតាំង ឬប្រព័ន្ធ ហើយប្រតិបត្តិការវាជាលក្ខណៈពាណិជ្ជកម្មសម្រាប់រយៈពេលក្នុងគម្រោង បន្ទាប់ពីនោះទីតាំង​ត្រូវផ្ទេរទៅ​រដ្ឋាភិបាល​វិញ។ ជាទូទៅ ប្រតិបត្តិករទទួលបានប្រាក់ចំណូល​របស់ខ្លួនតាមរយៈ​ការគិតថ្លៃសេវាទឹកភ្លើងសំរាម​/រដ្ឋាភិបាល​ជាជាង​ការ​គិតថ្លៃពន្ធលើអ្នកប្រើប្រាស់។

គំរូ BOT គឺជាកិច្ចសន្យាផ្អែកលើលទ្ធផលដែលអ្នកម៉ៅការទទួលខុសត្រូវក្នុងការបំពេញលទ្ធផលនៃកិច្ចសន្យានោះ។ ជាធម្មតា កិច្ចសន្យា BOT គឺជាកិច្ចសន្យារយៈពេលវែងដែលមានរយៈពេលបម្រើសេវាប្រតិបត្តិការពី 20 ទៅ 30 ឆ្នាំ។ ជាធម្មតា កិច្ចសន្យា BOT មានភាពសមស្របសម្រាប់គម្រោងវាលបៃតងខ្នាតធំ។ ជាធម្មតា កិច្ចសន្យាទំាងនេះ​ត្រូវ​បាន​ប្រើដើម្បីអភិវឌ្ឍទ្រព្យសម្បត្តិដាច់ដោយឡែក (ឧ. ផ្លូវដែលត្រូវបង់ប្រាក់) ជាជាងបណ្តាញទាំងមូល (ឧ. បណ្តាញ​ដឹក​ជញ្ជូន​ទាំងមូល)។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • គោលការណ៍ច្បាប់ និងបទប្បញ្ញត្តិសម្រាប់ PPPបរិយាកាសច្បាប់ និងបទប្បញ្ញត្តិដ៏​រឹងមាំ​ក្នុងប្រទេស​របស់​គម្រោង​មានសារៈសំខាន់សម្រាប់ការរៀបចំរចនាសម្ព័ន្ធគម្រោង PPP រួមទាំងគម្រោង BOT ផងដែរ។ គោល-ការណ៍​នេះគួរតែកំណត់សិទ្ធិវិនិយោគរបស់វិស័យឯកជន ធានានូវការផ្គត់ផ្គង់ប្រកបដោយតម្លាភាព ធ្វើគម្រោង​ដំណើរ​ការមជ្ឈត្តកម្ម និងបង្កើតវិធានការសម្រាប់ការក្ស័យធន/ការខកខានលើការទូទាត់ប្រាក់។ ការកំណត់ច្បាស់​លាស់​លើសមត្ថភាពអនុវត្តច្បាប់ក្នុងចំណោមស្ថាប័នគឺមានសារៈសំខាន់ណាស់។ គោលការណ៍បទប្បញ្ញត្តិនេះ​មិន​ត្រឹមតែបង្កើតឱកាសអាជីវកម្មសម្រាប់វិនិយោគិនឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពល​លើល្បឿន​ប្រតិ-បត្តិការ ការសម្រេចចិត្តលើតម្លៃ និងភាពច្បាស់លាស់ផ្នែកច្បាប់នៅក្នុងការរៀបចំកិច្ចសន្យា និងវិធាននៃ​ការអនុវត្ត​ច្បាប់ផងដែរ។
  • ជំនាញវិស័យសាធារណៈក្នុងការរចនា និងការអនុវត្ត។ ការអនុវត្ត PPP ប្រកបដោយជោគជ័យពឹង​ផ្អែកលើ​គោល-ការណ៍ស្ថាប័នប្រកបដោយប្រសិទ្ធភាព ដែលកំណត់យ៉ាងច្បាស់នូវតួនាទី និងការទទួលខុសត្រូវទូទាំងក្រសួង និង​ស្ថាប័នសម្របសម្រួល។ សកម្មភាពនេះបង្កើនស័ក្ដិសិទ្ធភាព និងធានាបាននូវការអនុវត្តកិច្ចព្រមព្រៀង PPP ប្រកប​ដោយ​ប្រសិទ្ធភាព​ ដោយលើកកម្ពស់ភាពជោគជ័យជាទូទៅ និងចីរភាពនៃការបណ្តាក់​ទុនរួមគ្នា​រវាងវិស័យ​សាធារណៈ និងឯកជន។ ជាពិសេស សមត្ថភាពវិស័យសាធារណៈមានសារៈសំខាន់នៅក្នុងគម្រោង BOT ដែល​រដ្ឋាភិបាលអនុវត្តដំណើរការដេញថ្លៃប្រកួតប្រជែង ដើម្បីកំណត់អត្តសញ្ញាណប្រតិបត្តិករវិស័យឯកជន​សមស្រប​ដោយ​ផ្អែកលើកត្តាដូចជាបទពិសោធ សមត្ថភាពបច្ចេកទេស និងលទ្ធភាពផ្នែកហិរញ្ញវត្ថុ។
  • អ្នកផ្តល់សេវាក្នុងវិស័យឯកជនដែលមានសមត្ថភាព។ PPP នឹងទទួលបានជោគជ័យ លុះត្រាតែវិស័យឯកជនមាន សមត្ថភាព ដើម្បីបន្ថែមគុណតម្លៃដល់ការផ្តល់សេវាសាធារណៈ។ ដូច្នេះ PPP គួរត្រូវបាន​អនុវត្តចំពោះ​តែ​គម្រោង​ដែលវិស័យឯកជនមានសមត្ថភាពបំពេញតាមស្តង់ដារសេវាកម្ម ដែលទាមទារដោយរដ្ឋាភិបាល ឬ​សាធារណៈ​ជន​ប៉ុណ្ណោះ។ ជាពិសេស វាមានសារៈសំខាន់នៅក្នុងគំរូ BOT ដែលអង្គភាពឯកជនទទួលខុស​ត្រូវក្នុង​ការ​ផ្តល់​ហិរញ្ញ-ប្បទានដល់ការសាងសង់ និងប្រតិបត្តិការទ្រព្យសម្បត្តិ និងធ្វើឱ្យវាអាចធ្វើពាណិជ្ជកម្មបានស្ថិតស្ថេរ។ ទោះបីជា​រដ្ឋាភិបាលដើរតួជាអតិថិជនចម្បងក្នុងការបង់ពន្ធសម្រាប់ថ្លៃទឹកភ្លើងសំរាមក៏ដោយ ក៏លទ្ធភាពពាណិជ្ជកម្ម​នៃ​គម្រោង BOT គឺមានសារៈសំខាន់សម្រាប់ប្រតិបត្តិករវិស័យឯកជនក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ទាក់​ទាញ​ការវិនិយោគ និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ដោយធានានូវ​ការផ្តល់​សេវាប្រកប​ដោយ​ភាព​ជោគជ័យ និងចីរភាព។

បញ្ហាប្រឈមដែលអាចកើតមាន

  • កង្វះសមត្ថភាពរបស់វិស័យសាធារណៈក្នុងការអនុវត្តគោលការណ៍ PPP។សមត្ថភាពវិស័យសាធារណៈ​មិនគ្រប់​គ្រាន់​ក្នុងការបង្កើតគោលនយោបាយនិងការគ្រប់គ្រងបទប្បញ្ញត្តិអាចរារាំងការបង្កើតគោលការណ៍ច្បាប់/បទប្បញ្ញត្តិ PPP ដ៏រឹងមាំ និងបង្អាក់ទឹកចិត្ដឱ្យមានការចូលរួមពីវិស័យឯកជន។ លើសពីនេះ សមត្ថភាពវិស័យ​សាធារណៈ​មាន​កម្រិត​ក្នុងការរៀបចំផែនការ និងការគ្រប់គ្រងគម្រោង PPP អាចបណ្តាលឱ្យមានកិច្ចសន្យា​ដែល​មាន​រចនា​សម្ព័ន្ធ​មិនល្អ ការបែងចែកហានិភ័យមិនច្បាស់លាស់ និងការកាត់បន្ថយការទាក់ទាញសម្រាប់វិនិយោគិនឯកជន។ ជាពិសេស គម្រោង BOT  ទាមទារឱ្យមានកម្រិតជំនាញ និងការត្រួតពិនិត្យខ្ពស់ពីវិស័យសាធារណៈ ដូចជា​ការ​អភិវឌ្ឍ និងការអនុវត្តនីតិវិធីដេញថ្លៃ និងការវាយតម្លៃប្រកបដោយតម្លាភាព និងយុត្តិធម៌ និងការដោះស្រាយ​វិវាទ​ដែល​មានសក្តានុពលក្នុងអំឡុងពេលអនុវត្ត ដើម្បីធានាថាអត្ថប្រយោជន៍ពេញលេញរបស់គំរូ BOT ត្រូវសម្រេច​បាន។ ដោយសារតែគម្រោង BOT មានការចូលរួមពីភាគីច្រើន ពួកគេទាមទារឱ្យមានកិច្ចសន្យាអន្តរកម្មដ៏រឹងមាំ និងការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងប្រុងប្រយ័ត្នដើម្បីការពារផលប្រយោជន៍សាធារណៈ ដែលអាចជាបញ្ហាប្រឈម​ក្នុងការអនុវត្ត និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។
  • កង្វះសមត្ថភាពរបស់វិស័យឯកជន និងការចូលរួមមានកម្រិត។ សមត្ថភាពមានកម្រិតនៅក្នុង​វិស័យឯកជន​អាច​បង្កើត​​បញ្ហាប្រឈមសម្រាប់អ្នកម៉ៅការក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិ ដែលនាំឱ្យមាន​ការរាំងស្ទះ និងការពន្យារពេលក្នុងការអនុវត្តគម្រោង។ជាពិសេស បញ្ហានេះមានសារៈសំខាន់នៅក្នុងគំរូ BOT ដែល​ប្រតិបត្តិករត្រួតពិនិត្យវដ្តជីវិតគម្រោងទាំងមូលប្រហែល​មិនអាចបំពេញកាតព្វកិច្ច និងបទប្បញ្ញត្តិ​ក្នុង​កិច្ចសន្យា និងពន្យារពេលសាងសង់ និងប្រតិបត្តិការសេវាសាធារណៈ/ទីតាំងនោះ។ លើសពីនេះ ការចំណាយដើមទុនធំ និងរយៈពេលវែងបានតម្រូវឱ្យមានការបង្កើតប្រាក់ចំណេញនៅក្នុងគម្រោង BOT ដែលបង្កើតហានិភ័យ​ខ្ពស់​ដល់​វិនិយោគិនឯកជន។ កម្រងព័ត៌មានអំពីការយល់ឃើញថាមាន​ហានិភ័យខ្ពស់អាច​បណ្តាលឱ្យការប្រាក់​មាន​កម្រិត​ពីវិនិយោគិនឯកជន ដែលអាចនាំឱ្យមានការថយចុះបណ្ដុំដៃគូដែលមានសក្តានុពលសម្រាប់គម្រោង BOT។
  • ហានិភ័យនៃការឈប់បន្តសេវាកម្មដែលអាចកើតមាន។ ប្រសិនបើអ្នកម៉ៅការជួបបញ្ហា​ប្រឈមខាង​ហិរញ្ញវត្ថុ​អំឡុង​ពេលកិច្ចសន្យា ការបន្តសេវាកម្មអាចនឹងត្រូវរងការប៉ះពាល់ ប្រសិនបើរដ្ឋាភិបាល ឬអ្នកផ្តល់សេវា​ឯកជន​ផ្សេងទៀត​មិនអាចទទួលធ្វើ និងបន្តផ្តល់សេវាកម្មនោះបាន។ ជាពិសេស បញ្ហាប្រឈមនេះមានជាប់ពាក់ព័ន្ធសម្រាប់គម្រោង BOT ដែលមានថ្លៃចំណាយខ្ពស់ក្នុងការផ្លាស់ប្តូរប្រតិបត្តិករ ដោយសារលក្ខណៈស្មុគស្មាញនៃ​ការផ្ទេរការ​ទទួលខុស​ត្រូវ និងភាពស្មុគស្មាញផ្នែកច្បាប់ដែលអាចកើតមាន។
  • ហានិភ័យលើការបាត់បង់ការគ្រប់គ្រងក្នុងដំណាក់កាលប្រតិបត្តិការ។ រដ្ឋាភិបាលអាចជួបប្រទះនូវការថយចុះកម្រិតនៃសិទ្ធិគ្រប់គ្រង និងការសម្រេចចិត្តក្នុងដំណាក់កាលប្រតិបត្តិការ អំឡុង​ពេលដែលប្រតិបត្តិករវិស័យឯកជនត្រួតពិនិត្យដំណើរការប្រចាំថ្ងៃ។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • សក្តានុពលសម្រាប់ការសន្សំសំចៃថ្លៃចំណាយ។ អ្នកម៉ៅការក្នុងវិស័យឯកជន ដែលមានភារកិច្ចត្រួតពិនិត្យ​ដំណាក់​កាល​គម្រោងផ្សេងៗនៃការរចនា ការសាងសង់ ការថែទាំ និងប្រតិបត្តិការ ត្រូវបានលើកទឹកចិត្តឱ្យ​បង្កើន​ប្រសិទ្ធភាព​ថ្លៃចំណាយវដ្តជីវិតសម្រាប់ការសន្សំសំចៃថ្លៃចំណាយរយៈពេលវែង។ ការធ្វើដូច្នេះនឹងនាំឱ្យមានការបង្កើន​តម្លៃ​សម្រាប់​វិស័យសាធារណៈ ដោយសារអ្នកផ្តល់សេវាក្នុងវិស័យឯកជនផ្តល់អាទិភាព​ដល់ការរក្សាស្តង់ដារគុណភាព​ខ្ពស់ ខណៈពេលដែលកាត់បន្ថយការចំណាយលើវដ្តជីវិត។ ករនីនេះជារឿងពាក់ព័ន្ធដ៏សំខាន់​ជាពិសេសនៅ​ក្នុង​គម្រោង BOT ដោយសារគម្រោងនេះ​ត្រូវបានដំណើរការឡើងក្នុងស្ថានភាពប្រកួតប្រជែង​លើការដេញថ្លៃយ៉ាង​ពេញ​លេញ ហើយដូច្នេះត្រូវបានបញ្ចប់ក្នុងថ្លៃចំណាយដែលទាបបំផុតតាមដែលអាចធ្វើទៅបាន។
  • អ្នកម៉ៅការក្នុងវិស័យឯកជនត្រូវបានលើកទឹកចិត្តឱ្យផ្តល់លទ្ធផលដ៏ល្អប្រសើរ។ អ្នកម៉ៅការក្នុងវិស័យ​ឯកជន​ត្រូវ​បាន​លើកទឹកចិត្តឱ្យផ្តល់លទ្ធផលដ៏ល្អប្រសើរ នៅពេលពួកគេព្យាយាមបំពេញតាម និងធ្វើឱ្យលើសពី​គោលដៅ​លទ្ធផលការងារនៅគ្រប់ដំណាក់កាលគម្រោងផ្សេងៗ។ ការធ្វើដូច្នេះនឹងនាំឱ្យមានការពង្រឹងគុណភាពសេវាកម្ម ការប្រគល់គម្រោងទាន់ពេលវេលា និងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរយៈពេលវែងប្រកបដោយប្រសិទ្ធភាព ហើយនៅ​ចុងបញ្ចប់នោះគឺផ្តល់អត្ថប្រយោជន៍ទាំងក្នុងវិស័យសាធារណៈ និងអ្នកប្រើប្រាស់ចុងក្រោយ។ ជាពិសេស​គំរូ BOT ផ្តល់យន្តការ និងការលើកទឹកចិត្តឱ្យសហគ្រាសបង្កើន​ស័ក្ដិសិទ្ធភាពតាមរយៈកិច្ចសន្យា​ផ្អែកលើ​លទ្ធផល​ការងារ និងគោលដៅដែលផ្ដោតលើលទ្ធផល។
  • គម្រោង BOT អាចគាំទ្រដល់ការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ គម្រោង BOT ជួយសម្រួលដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឱ្យទាន់ពេលវេលាដោយប្រើប្រាស់ជំនាញក្នុងវិស័យឯកជន ការផ្តល់មូលនិធិ និងស័ក្ដិ​-សិទ្ធ​ភាពប្រតិបត្តិការ។ ការធ្វើដូច្នេះមិនត្រឹមតែអាចបញ្ចប់គម្រោងឱ្យបានលឿនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំង​ធានាថាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការដែលកំពុង​កើនឡើង​របស់សង្គម លើកកម្ពស់សុខុមាលភាពសហគមន៍ទាំងមូលផងដែរ។
  • គាំទ្រការផ្ទេរហានិភ័យពីវិស័យសាធារណៈ។ ក្នុងគម្រោង BOT ប្រតិបត្តិករក្នុងវិស័យឯកជន ទទួលខុសត្រូវ​ចំពោះ​ហានិភ័យសំណង់ និងប្រតិបត្តិការទាំងអស់ក្នុងអំឡុងរយៈពេលនៃគម្រោងនេះ។ ការផ្ទេរហានិភ័យជា​យុទ្ធសាស្ត្រ​នេះមិនត្រឹមតែកាត់បន្ថយបន្ទុកហិរញ្ញវត្ថុជាសក្តានុពលលើវិស័យសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជំរុញស្មារតី​នៃគណនេយ្យភាពនៅក្នុងវិស័យឯកជន និងលើកទឹកចិត្តពួកគេឱ្យអនុវត្តយុទ្ធសាស្ត្រ​គ្រប់គ្រងហានិភ័យ​ដ៏រឹងមាំ​ផងដែរ។

ប្រភព/ព័ត៌មានបន្ថែម

Case Study

Scroll to Top