ឧបករណ៍ហិរញ្ញប្បទាន និងចំនួនទឹកប្រាក់
10 ប៊ីលានបាត (320.4 លានដុល្លារអាមេរិក)* តាមរយៈមូលបត្របំណុលបៃតង
ជីវប្រវត្តិ
Energy Absolute គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមបណ្ដាក្រុមហ៊ុនថាមពលកកើតឡើងវិញដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។ Energy Absolute មានគោលបំណងបង្កើនប្រាក់ 10 ប៊ីលានបាត (320.4 លានដុល្លារអាមេរិក)* តាមរយៈការចេញមូលបត្របំណុលបៃតងដំបូងរបស់ខ្លួន។ មូលបត្របំណុលនេះត្រូវបានចេញដោយមានរយៈពេលបី ប្រាំ ប្រាំពីរ និងដប់ឆ្នាំ ស្របពេលដែលប្រាក់ចំណេញត្រូវបានប្រើដើម្បីជួយដល់ការផ្ដល់ហិរញ្ញវត្ថុរយៈពេលវែងដល់ស្ថានីយបង្កើតថាមពលដោយប្រើខ្យល់របស់ Hanuman ដែលមានកម្លាំង 260 MW របស់ខ្លួននៅក្នុងខេត្ត Chaiyaphum ក្នុងប្រទេសថៃ។
វិធីសាស្រ្ត
Energy Absolute គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមបណ្ដាក្រុមហ៊ុនថាមពលកកើតឡើងវិញដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុននៅប្រទេសថៃ ហើយអាជីវកម្មចម្បងរបស់ខ្លួនគឺការផលិតថាមពលកកើតឡើងវិញ និងការផលិតនិងចែកចាយជាជីវៈម៉ាស៊ូត។
នៅឆ្នាំ 2019, Energy Absolute មានគោលបំណងបង្កើនប្រាក់ 10 ប៊ីលានបាត (320.4 លានដុល្លារអាមេរិក)* តាមរយៈការចេញមូលបត្របំណុលបៃតងដំបូងរបស់ខ្លួន។ មូលបត្របំណុលត្រូវបានចេញជាមួយនឹងកិច្ចសន្យារយៈពេលបី ប្រាំ ប្រាំពីរ និងដប់ឆ្នាំ ដោយប្រើប្រាក់ចំណេញ ដើម្បីគាំទ្រហិរញ្ញប្បទានរយៈពេលវែងដល់ស្ថានីយបង្កើតថាមពលដោយប្រើខ្យល់របស់ Hanuman ដែលមានកម្លាំង 260 MW របស់ខ្លួននៅក្នុងខេត្ត Chaiyaphum ប្រទេសថៃ រួមមានការផ្តល់ហិរញ្ញវត្ថុឡើងវិញនៃឥណទានអ្នកផ្គត់ផ្គង់រយៈពេលខ្លី ដែលត្រូវបានប្រើដើម្បីជួយក្នុងការបញ្ចប់ការសាងសង់ស្ថានីយបង្កើតថាមពលដោយប្រើខ្យល់។ ស្ថានីយបង្កើតថាមពលដោយប្រើខ្យល់របស់ Hanuman គឺជាស្ថានីយបង្កើតថាមពលដោយប្រើខ្យល់ដ៏ធំបំផុតរបស់ប្រទេសថៃ ហើយបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងខែមេសា ឆ្នាំ 2019។ ក្រុមហ៊ុនមានកិច្ចព្រមព្រៀងទិញថាមពលរយៈពេលវែងជាមួយអាជ្ញាធរផលិតអគ្គិសនីនៃប្រទេសថៃ។
ធាតុផ្សំសំខាន់នៃការចេញមូលបត្របំណុលបៃតងដំបូងរបស់ Energy Absolute គឺការវិនិយោគស្នូលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រហូតដល់ទៅ 3 ប៊ីលានបាត (96.1 លានដុល្លារអាមេរិក)* ក្នុងរយៈពេល 7 ឆ្នាំ។ ADB ក៏ជួយសម្រួលដល់ការចេញមូលបត្របំណុលចំនួន 10 ប៊ីលានបាត (USD 320.4 លានដុល្លារអាមេរិក)* ទាំងមូលផងដែរ ក្រោមស្តង់ដារមូលបត្របំណុលអាកាសធាតុនៃគំនិតផ្តួចផ្តើមមូលបត្របំណុលអាកាសធាតុ។ អ្នកផ្ទៀងផ្ទាត់ឯករាជ្យនឹងបញ្ជាក់ថាតើមូលបត្របំណុលមានសិទ្ធិស្ថិតក្រោមលក្ខណៈវិនិច្ឆ័យផ្នែកស្តង់ដារមូលបត្របំណុលអាកាសធាតុ និងស្របតាមគោលការណ៍មូលបត្របំណុលបៃតងរបស់សមាគមទីផ្សារមូលធនអន្តរជាតិ និងស្តង់ដារមូលបត្របំណុលបៃតងរបស់អាស៊ានឬអត់។ ដើម្បីរក្សាវិញ្ញាបនបត្ររបស់ខ្លួន Energy Absolute នឹងផ្តល់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំស្តីពីប្រតិបត្តិការនៅស្ថានីយបង្កើតថាមពលដោយប្រើខ្យល់។
លទ្ធផល
មូលបត្របំណុលបៃតងដំបូងរបស់ Energy Absolute ត្រូវបានចេញក្នុងខែតុលា ឆ្នាំ 2019 ហើយត្រូវបានជាវលើសលប់។ ម្ចាស់មូលបត្របំណុលល្បីៗដែលបានចុះបញ្ជីគឺ ADB, បណ្ដាក្រុមហ៊ុនធានារ៉ាប់រង, ធនាគារពាណិជ្ជក្នុងស្រុក និងបណ្ដាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម។
ភាពជោគជ័យនៃមូលបត្របំណុលបៃតងរបស់ Energy Absolute បានជួយពន្លឿនការអភិវឌ្ឍទីផ្សារមូលបត្របំណុលបៃតងរបស់ប្រទេសថៃ តាមរយៈការបង្កើតសន្ទុះដើម្បីកៀងគរវិនិយោគិនពាណិជ្ជកម្ម និងអ្នកចេញបណ្ណក្នុងចំណាត់ថ្នាក់ទ្រព្យសកម្មដែលកំពុងលេចឡើង។ ការចូលរួមរបស់ ADB បានជួយលើកទឹកចិត្តដល់និយតករក្នុងស្រុក វិនិយោគិន និងអ្នកចេញបណ្ណឱ្យទទួលយកការអនុវត្តល្អបំផុតជាអន្តរជាតិ ដែលជាហេតុធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីអត្ថ-ប្រយោជន៍នៃមូលបត្របំណុលបៃតងក្នុងចំណោមអ្នកធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល និងអ្នកចេញបណ្ណដែលមានសក្តានុពល និងអ្នកទិញអត្ថប្រយោជន៍នៃប្រភេទទ្រព្យសម្បត្តិនេះ។ គិតត្រឹមខែធ្នូ ឆ្នាំ 2022 ប្រាក់ 48.1 ប៊ីលានបាត (1.4 ប៊ីលានដុល្លារអាមេរិក)** នៅក្នុងមូលបត្របំណុលបៃតងត្រូវបានចេញជូនចាប់តាំងពីការចេញមូលបត្របំណុលរបស់ Energy Absolute ពីត្រឹមតែ 7 ប៊ីលានបាត (199.8 លានដុល្លារអាមេរិក)** នៅក្នុងការចេញសរុបមុននឹងគម្រោង។
ចំណុចស្វែងយល់សំខាន់ៗ
កម្រងព័តមានឥណទានល្អ និងកំណត់ត្រាតាមដានសម្រាប់ស្ថាប័នចេញបណ្ណ៖
មុនពេលចេញបណ្ណនេះ វិនិយោគិនថៃមិនបានយល់ច្បាស់អំពីមូលបត្របំណុលបៃតងនោះទេ ហើយតម្រូវការឧបករណ៍នេះមិនប្រាកដប្រជាឡើយ។ មូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំរបស់ Energy Absolute រួមមានកម្រងព័ត៌មានឥណទានល្អ និងកំណត់ត្រាតាមដានការរៃអង្គាសប្រាក់ដោយជោគជ័យ បានផ្តល់នូវការធានាគ្រប់គ្រាន់ដល់វិនិយោគិនក្នុងស្រុកអំពីភាពជឿជាក់នៃមូលបត្របំណុលបៃតង បើទោះបីជាទីផ្សារមានកម្រិតវាយតម្លៃចំពោះប្រភេទទ្រព្យសម្បត្តិក៏ដោយ ហើយមូលបត្របំណុលត្រូវបានជាវលើសលប់នៅពេលចេញរួច។
តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅពេលណែនាំអំពីផលិតផលថ្មីទៅកាន់ទីផ្សារ៖
ADB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ឥទ្ធិពល និងសុចរិតភាពរបស់ខ្លួន ដើម្បីពង្រឹងទីផ្សារនៃមូលបត្របំណុលបៃតងរបស់ Energy Absolute និងជួយអ្នកចូលរួមទីផ្សារដូចជាក្រុមហ៊ុនធានារ៉ាប់រង មូលនិធិចូលនិវត្តន៍ និងវិនិយោគិនក្នុងស្រុកឈានមុខគេផ្សេងទៀត។ តួនាទីរបស់ ADB ក្នុងការជួយសម្រួលដល់ការបញ្ជាក់អំពីមូលបត្របំណុលបៃតងរបស់ Energy Absolute ក៏ជួយកាត់បន្ថយការព្រួយបារម្ភលើតម្រូវការទីផ្សារសម្រាប់ប្រភេទទ្រព្យសម្បត្តិបែបនេះផងដែរ។
ប្រភព/ព័ត៌មានបន្ថែម
- ADB (ឆ្នាំ 2022)។ របាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំ៖ មូលបត្របំណុលបៃតង Energy Absolute សម្រាប់គម្រោងថាមពលដោយប្រើខ្យល់ (ប្រទេសថៃ)។ មាននៅលើគេហទំព័រ៖ https://www.adb.org/sites/default/files/project-documents/53255/53255-001-xarr-en.pdf
- ADB (ឆ្នាំ 2019)។ ការវិនិយោគបំណុលដែលបានស្នើឡើង៖ មូលបត្របំណុលបៃតង Energy Absolute សម្រាប់គម្រោងថាមពលដោយប្រើខ្យល់ (ប្រទេសថៃ)។ មាននៅលើគេហទំព័រ៖ https://www.adb.org/sites/default/files/project-documents/53255/53255-001-rrp-en.pdf
- *ចំណាំថា តម្លៃជាដុល្លារអាមេរិក (USD) ត្រូវបានគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យម 12 ខែក្នុងឆ្នាំ 2019។ ទាញយកទម្រង់បែបបទពីគេហទំព័រ៖ https://www.x-rates.com/average/?from=USD&to=THB&amount=1&year=2022#google_vignette
- ** ចំណាំថា តម្លៃជាដុល្លារអាមេរិក (USD) ត្រូវបានគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យម 12 ខែក្នុងឆ្នាំ 2022។ ទាញយកទម្រង់បែបបទពីគេហទំព័រ៖ https://www.x-rates.com/average/?from=USD&to=THB&amount=1&year=2022#google_vignette