ការលើកទឹកចិត្តពន្ធដារសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ

ការលើកទឹកចិត្តពន្ធដារសំដៅលើការកាត់បន្ថយ ការលើកលែង ឬការបន្ធូរបន្ថយពន្ធដោយរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តវិនិយោគិនក្នុងវិស័យឯកជន ឬក្រុមហ៊ុនឱ្យចូលរួមក្នុងគម្រោងដែលពាក់ព័ន្ធនឹងគោលបំណងទីក្រុងឆ្លាតវៃ។

Instrument Category

Other ınstruments ın the same Category

Relevant case study

ការពណ៌នា

រដ្ឋាភិបាលអាចប្រើការកាត់បន្ថយ ការលើកលែង ឬការបន្ធូរបន្ថយពន្ធ ដើម្បីលើកទឹកចិត្តវិនិយោគិនក្នុងវិស័យឯកជន ឬ​ក្រុមហ៊ុនឱ្យចូលរួមក្នុងគម្រោងដែលពាក់ព័ន្ធនឹងគោលបំណងទីក្រុងឆ្លាតវៃ។ ឧទាហរណ៍ ប្រាក់ឧបត្ថម្ភវិនិយោគ​អាចត្រូវ​បានផ្តល់ទៅឱ្យក្រុមហ៊ុនដែលចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងលើប្រព័ន្ធស្វ័យប្រវត្តកម្ម ឬឌីជីថលដើម្បីលើកទឹកចិត្ត​ដល់​ការ​អនុម័តបច្ចេកវិទ្យាដោយវិស័យឯកជននេះ។ ការផ្តល់ឥណទានពន្ធលើការវិនិយោគដែលលើកទឹកចិត្ត​ដល់ការវិនិយោគ​របស់វិស័យឯកជនលើឧបករណ៍ ដូចជារោងចក្រថាមពលកកើតឡើងវិញ ឬកន្លែងចាប់យកកាបូន ក៏ជាឧបករណ៍ទូទៅ​ក្នុងការជំរុញការវិនិយោគក្នុងគម្រោងចីរភាពបរិស្ថានផងដែរ។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • គោលការណ៍ពន្ធដារច្បាស់លាស់ និងតម្លាភាព។ ការលើកទឹកចិត្តពន្ធដារមិនស្ថិតក្រោមវិសាលភាព​នៃប្រព័ន្ធ​ពន្ធដារទូទៅនោះទេ ហើយការដែលមានគោលនយោបាយពន្ធដារច្បាស់លាស់ មានតម្លាភាព និងអាច​ព្យាករ​បានគឺជារឿងសំខាន់ ដូច្នេះវិនិយោគិន ឬក្រុមហ៊ុនអាចផ្អែកលើការសម្រេចចិត្តវិនិយោគរយៈពេលវែងលើពួកគេ។
  • ច្បាប់ពន្ធដារត្រូវតែមានភាពស៊ីសង្វាក់គ្នា និងអាចព្យាករបាន។ គម្រោងទីក្រុងឆ្លាតវៃ​អាចមានការវិនិយោគ​ដើម​ទុនខ្ពស់ និងរយៈពេលសម្រាកវែង។ ការព្យាករគឺមានសារៈសំខាន់ជាពិសេស​ដោយសារតែវិនិយោគិន​នឹងតម្រូវឱ្យ​មានការធានាថា ច្បាប់ពន្ធដារនៅតែមានលក្ខណៈអំណោយផលលើអាយុកាលគម្រោងមុនពេលចាប់ផ្តើមការវិនិ-យោគបែបនេះ។
  • អាជ្ញាធរពន្ធដារត្រូវតែអាចអនុវត្តការផាកពិន័យប្រឆាំងនឹងសកម្មភាពគេចពន្ធ។ ការលើកទឹកចិត្តត្រូវតែត្រូវ​បាន​រៀប​ចំឡើងដើម្បីឱ្យការលើកទឹកចិត្តមានភាពរឹងមាំទល់នឹងការគេចពន្ធ ដើម្បីបញ្ចៀសការបាត់បង់ប្រាក់​ចំណូល​យ៉ាង​ច្រើនរបស់រដ្ឋាភិបាលពីការវិនិយោគដែលបានបង់ពន្ធពីមុនៗ ដោយសារគម្រោងទាំងនោះ​រៀបចំរចនា​សម្ព័ន្ធ​ក្រុមហ៊ុនឡើងវិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីការលើកទឹកចិត្តពន្ធដារថ្មី។ អាជ្ញាធរត្រូវតែអាចកំណត់​ឱ្យបាន​យ៉ាងច្បាស់នូវក្រុមហ៊ុនដែលកំពុងគេចពន្ធ និងចាត់វិធានការអនុវត្តច្បាប់។
  • ការផ្សព្វផ្សាយគោលការណ៍ណែនាំស្ដីពីការលើកទឹកចិត្តឱ្យបានច្បាស់លាស់ដល់វិនិយោគិនគឺចាំបាច់ណាស់។ គោលការណ៍ណែនាំស្ដីពីការលើកទឹកចិត្តត្រូវតែបានរៀបចំឡើង និងបញ្ចេញឱ្យដឹងឱ្យបានច្បាស់លាស់ ​ដើម្បីឱ្យ​វិនិយោគិន ឬក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរពន្ធដារអាចយល់ច្បាស់អំពីប្រភេទគម្រោងដែលមានលក្ខណៈគ្រប់គ្រាន់​ទទួលបានការលើកទឹកចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីការលើកទឹកចិត្តនេះ។
  • ការពិនិត្យមើលតាមកាលកំណត់ដើម្បីវាយតម្លៃអត្ថប្រយោជន៍បន្តនៃការលើកទឹកចិត្តពន្ធដារ។ ការលើក​ទឹកចិត្ត​នឹង​ត្រូវពិនិត្យឡើងវិញតាមកាលកំណត់ដើម្បីវាយតម្លៃថាតើការចំណាយ (ប្រាក់ចំណូលដែលបាត់បង់) មានកម្រិត​លើសអត្ថប្រយោជន៍ដែលបង្កើតឡើងដោយការលើកទឹកចិត្តពន្ធដារដែរឬទេ និងថាតើការរចនា​របស់វានៅតែមាន​ប្រសិទ្ធភាពក្នុងការលើកទឹកចិត្តដល់ការវិនិយោគទីក្រុងឆ្លាតវៃដែរឬទេ។ ការលើកទឹកចិត្តក៏អាចជាការផ្លាស់ប្តូរ​ការ​ផ្តោតអារម្មណ៍ដើម្បីលើកទឹកចិត្តការវិនិយោគទៅក្នុងវិស័យជាក់លាក់ថ្មីមួយទៀតផងដែរ។

បញ្ហាប្រឈមដែលអាចកើតមាន

  • កង្វះបទពិសោធរបស់មន្ត្រីរដ្ឋាភិបាល។ បទពិសោធរបស់មន្ត្រីរដ្ឋាភិបាលអាចនៅមានកម្រិតនៅឡើយក្នុងការរចនា​ការ​លើកទឹកចិត្តបែបនេះ ហើយអាចពិបាកក្នុងការរៀបចំការលើកទឹកចិត្តដ៏រឹងមាំដែលនឹងសម្រេចបាននូវលទ្ធផល​គោលនយោបាយមួយនេះ ដោយមិនឱ្យរដ្ឋាភិបាលបាត់បង់ចំណូលពន្ធសម្រាប់ការវិនិយោគដែលអាច​ធ្វើបានតាម​លក្ខណៈពាណិជ្ជកម្ម ហើយដែលអាចកើតមានបានដោយឯកឯង។ ជាឧទាហរណ៍ រដ្ឋាភិបាលក្នុងតំបន់នឹង​ត្រូវ​សម្រេចចិត្តរវាងការលើកទឹកចិត្តដោយឆន្នានុសិទ្ធិ និងដោយស្វ័យប្រវត្តិ។ បើប្រៀបធៀបទៅនឹង​ការលើកទឹកចិត្ត​តាមឆន្ទានុសិទ្ធិ ការលើកទឹកចិត្តដោយស្វ័យប្រវត្តិដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានកំណត់យ៉ាងច្បាស់​លាស់ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈអាចកាត់បន្ថយហានិភ័យនៃអំពើពុករលួយ និងជម្លោះ។
  • ហានិភ័យនៃការបម្រុងទុកធនធានក្រោមស្ដង់ដារខ្ពស់បំផុត។ ការលើកទឹកចិត្តពន្ធដារដែលទទួលបានជោគជ័យ​នឹងបង្កើតការវិនិយោគនៅក្នុងតំបន់ដែលការវិនិយោគនឹងមិនកើតឡើងក្រោមកាលៈទេសៈធម្មតានោះទេ។ បើគ្មាន​ការត្រួតពិនិត្យដោយប្រុងប្រយ័ត្ន និងការត្រួតពិនិត្យតាមកាលកំណត់ទេ ការលើកទឹកចិត្តពន្ធដារ​អាចនាំឱ្យមាន​ការវិនិយោគច្រើនពេកនៅក្នុងសកម្មភាពជាក់លាក់ ឬការវិនិយោគតិចតួចពេក​នៅក្នុងតំបន់​អនុគ្រោះមិនមែន​លើ​ពន្ធដារផ្សេងទៀត ដែលអាចខុសពីតម្រូវការរបស់សហគមន៍។
  • ថ្លៃចំណាយលើការអនុវត្តច្បាប់ និងការអនុលោមតាមច្បាប់អាចមានចំនួនច្រើន។ ថ្លៃចំណាយនឹងរ៉ាប់រងដោយ​រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ពន្ធដារ និងដោយអ្នកបង់ពន្ធប្រព្រឹត្តតាម។ ថ្លៃចំណាយលើការអនុវត្តច្បាប់ទាក់ទង​នឹង​ការផ្តល់ការលើកទឹកចិត្តដំបូង និងថ្លៃចំណាយដែលបានរ៉ាប់រងក្នុងការត្រួតពិនិត្យ និងអនុវត្តអនុលោមភាព​តាម​លក្ខខណ្ឌតម្រូវនៃគុណវុឌ្ឍិ។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • ថ្លៃចំណាយទាបសម្រាប់ការអនុវត្ត ប្រសិនបើការលើកទឹកចិត្តត្រូវបានកំណត់ច្បាស់លាស់។ ប្រសិនបើការលើក​ទឹក​ចិត្តត្រូវរៀបចំឡើង ដើម្បីឱ្យពួកវាអាចយកមកអនុវត្តដោយស្វ័យប្រវត្តិ និងមិនស្ថិតក្រោមឆន្ទានុសិទ្ធិ នោះថ្លៃ​ចំណាយលើការអនុវត្តសម្រាប់រដ្ឋាភិបាលអាចមានកម្រិតទាប ដោយសារការលើកទឹកចិត្តទាំងនេះ​នឹងត្រូវអនុវត្ត​ដូចគ្នាទៅនឹងឥណទានពន្ធសាជីវកម្មផ្សេងទៀតនៅក្នុងប្រព័ន្ធពន្ធដារដែលមានស្រាប់ ដោយមិនចាំបាច់ត្រូវការ​ថ្នាល ឬប្រព័ន្ធបន្ថែមដែលត្រូវដាក់ឱ្យដំណើរការនោះទេ។
  • អនុញ្ញាតឱ្យមានវិធីសាស្រ្តជំរុញទីផ្សារក្នុងការវាយតម្លៃ និងការអនុវត្តគម្រោង។ ជាធម្មតា ការលើកទឹកចិត្តពន្ធដារ​មានអត្ថប្រយោជន៍តែនៅពេលដែលក្រុមហ៊ុន ឬវិនិយោគិនទទួលបានផលចំណេញ ហើយការអនុវត្ត​ការលើកទឹក​ចិត្តបែបនេះមិនតម្រូវឱ្យមានការអន្តរាគមន៍សំខាន់ៗនៅក្នុងអាជីវកម្មនោះទេ។ វាអនុញ្ញាតឱ្យវិនិយោគិន ឬអាជីវកម្ម​វាយតម្លៃហានិភ័យផ្ទាល់ខ្លួនរបស់ពួកគេ និងលទ្ធភាពជោគជ័យនៃគំរូអាជីវកម្ម មុនពេលចាប់ផ្តើមគម្រោង ហើយ​មិនដូចជាហិរញ្ញប្បទានឥតសំណងផ្ទាល់ទេ លើកទឹកចិត្តពួកគេឱ្យផ្តោតលើប្រសិទ្ធភាពថ្លៃចំណាយ និងផល​ចំណេញ​ពីគម្រោង និងផ្ដួចផ្ដើមគំរូបង្កើតប្រាក់ចំណូលប្រកបដោយចីរភាព។

ប្រភព/ព័ត៌មានបន្ថែម

Case Study

Scroll to Top