ការពណ៌នា
ចំណុចនេះសំដៅទៅលើការបែងចែកមូលនិធិពីថវិកាជាតិ ឬថវិការដ្ឋ ដើម្បីគាំទ្រដល់ការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃ និងជាគំរូផ្តល់មូលនិធិដែលត្រូវបានប្រើប្រាស់ញឹកញាប់បំផុតសម្រាប់គម្រោងទីក្រុងឆ្លាតវៃនៅក្នុងតំបន់អាស៊ាន។
លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ
- ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធអភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងតម្លាភាព។ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរឹងមាំដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាពក្នុងការរៀបចំថវិកា ការរៀបចំផែនការ និងគម្រោង ក្នុងចំណោមវិស័យផ្សេងទៀត គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងសុចរិតភាពនៃការចំណាយ និងការវិនិយោគសាធារណៈ។ ការស្រាវជ្រាវរបស់ IMF បង្ហាញថា ជាមធ្យម ប្រទេសបាត់បង់រហូតដល់ទៅ 30% នៃតម្លៃការវិនិយោគសាធារណៈរបស់ខ្លួនតាមរយៈដំណើរការវិនិយោគសាធារណៈរបស់ខ្លួនដែលគ្មានប្រសិទ្ធភាព ហើយស្ទើរតែពាក់កណ្តាលនៃការខាតបង់ទាំងនេះអាចត្រូវបានបង្កើតឡើងតាមរយៈការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។
បញ្ហាប្រឈមដែលអាចកើតមាន
- គម្រោងទីក្រុងឆ្លាតវៃមិនតែងតែស្របតាមអាទិភាពជាតិទេ។ ជាញឹកញាប់ គម្រោងទីក្រុងឆ្លាតវៃមិនទទួលបានមូល-និធិដែលពួកគេត្រូវការនៅក្នុងតំបន់អនុវត្តជាក់លាក់ទេ ព្រោះគម្រោងទាំងនេះប្រហែលជាមិនស្របតាមអាទិភាពថវិកាជាតិ ឬរដ្ឋនាបច្ចុប្បន្នទេ។ ឧទាហរណ៍ គម្រោងទីក្រុងឆ្លាតវៃជាក់លាក់មួយអាចតម្រូវឱ្យមានការវិនិយោគផ្តោតលើការថែទាំសុខភាព ប៉ុន្តែអាទិភាពរបស់រដ្ឋាភិបាលថ្នាក់ជាតិសម្រាប់វដ្តផែនកាថវិកាអាចជ្រើសរើសផ្តោតលើតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូលំទូលាយនៅទូទាំងប្រទេស (ឧទាហរណ៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន) ហើយវានឹងពិបាកសម្រាប់ទីក្រុងក្នុងការទទួលបានមូលនិធិសម្រាប់គម្រោងថែទាំសុខភាព។ ការទទួលបានមូលនិធិសម្រាប់គម្រោងទីក្រុងឆ្លាតវៃទំនងជាមានការលំបាកជាងមុនសម្រាប់ទីក្រុងដែលមិនមានគោលនយោបាយជាតិសម្រាប់ទីក្រុងឆ្លាតវៃ ហើយដូច្នេះគ្មានការគាំទ្រក្នុងការផ្ដល់មូលនិធិពីគម្រោងទីក្រុងឆ្លាតវៃចេញពីថវិកាជាតិទេ។
- មានថវិកាតិចតួច ប៉ុន្តែអាទិភាពជាច្រើនប្រកួតប្រជែងយកធនធាន។ បរិមាណថវិកាដែលមានអាចមិនគ្រប់គ្រាន់សម្រាប់តម្រូវការគម្រោងទីក្រុងឆ្លាតវៃ ជាពិសេសនៅពេលដែលរដ្ឋាភិបាលមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ទាន់ផ្សេងទៀតដើម្បីផ្តល់មូលនិធិ។
- ដំណើរការរៀបចំថវិកាដែលស្មុគស្មាញឬរឹតបន្តឹងអាចពន្យារពេល ផ្តល់មូលនិធិ។ ដំណើរការអនុម័តថវិកាអាចមានរយៈពេលយូរ និងស្មុគស្មាញ ហើយត្រូវការការយល់ព្រមពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើននៅថ្នាក់ជាតិនិងថ្នាក់ក្រុង។ ករណីនេះអាចបណ្តាលឱ្យមានការពន្យារពេលចាប់ផ្តើមគម្រោង ហើយក៏មានការពន្យារពេលប្រាក់ទូទាត់ដល់ក្រុមហ៊ុនម៉ៅការ និងបុគ្គលិកផងដែរ។ លើសពីនេះ រដ្ឋាភិបាលថ្នាក់ជាតិអាចដាក់បញ្ចូលលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងផ្តល់មូលនិធិដែលដាក់ការរឹតបន្តឹងលើថវិកាដែលបានផ្ដល់ នៅពេលដែលមានការងាកចេញពីគម្រោងដែលបានអនុម័តដើម (ឧទាហរណ៍ ការបន្ថែមវិសាលភាពថ្មី ឬការផ្លាស់ប្តូរប្រភេទបច្ចេកវិទ្យាដែលប្រើ) ករណីនេះអាចនាំឱ្យមានការពន្យារពេលផ្ដល់មូលនិធិ ឬមានភាពមិនអាចបត់បែនខ្ពស់ក្នុងការអនុវត្តគម្រោង។
- ការខ្វះខាតសមត្ថភាពរៀបចំផែនការ និងសមត្ថភាពគ្រប់គ្រងគម្រោងក្នុងវិស័យសាធារណៈ។ គម្រោងទីក្រុងឆ្លាតវៃអាចមានភាពស្មុគស្មាញ និងមានលក្ខណៈចម្រុះទីភ្នាក់ងារឬវិស័យជាច្រើន ដូច្នេះ មន្ត្រីសាធារណៈត្រូវការជំនាញបច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុដ៏រឹងមាំ ដើម្បីរៀបចំផែនការ និងគ្រប់គ្រងគម្រោងមួយនេះ។ គម្រោងដែលបានរចនា និងគ្រប់គ្រងមិនបានល្អអាចនាំឱ្យការចំណាយលើស ឬបរាជ័យក្នុងការផ្ដល់លទ្ធផល។
អត្ថប្រយោជន៍ដែលអាចកើតមាន
- វិធីសាស្រ្តទទួលបានមូលនិធិដែលចាំបាច់ដ៏សាមញ្ញមួយ។ ប្រសិនបើមូលនិធិជាតិមាន ហើយអាចត្រូវយកមកប្រើ-ប្រាស់ដោយគ្មានឧបសគ្គផ្នែករដ្ឋបាលធ្ងន់ធ្ងរ នេះអាចជាវិធីសាស្រ្តដ៏ឆាប់រហ័ស និងសាមញ្ញក្នុងការគាំទ្រគម្រោងទីក្រុងឆ្លាតវៃ។
ប្រភព/ព័ត៌មានបន្ថែម
- ធនាគារអភិវឌ្ឍន៍អាស៊ី (2023)។ ការពង្រឹងវិធីសាស្រ្តហិរញ្ញប្បទានឡើងវិញសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងរឹងមាំនៅក្នុងតំបន់អាស៊ាន + 3។ មាននៅលើគេហទំព័រ៖ https://www.adb.org/sites/default/files/publication/879411/financing-sustainable-resilient-infrastructure-asean3.pdf
- ប្លុករបស់ IMF (2020)។ វិធីដែលអភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធរឹងមាំអាចបញ្ចប់ការខ្ជះខ្ជាយក្នុងការវិនិយោគសាធារណៈ។ មាននៅលើគេហទំព័រ៖ https://blogs.imf.org/2020/09/03/how-strong-infrastructure-governance-can-end-waste-in-public-investment/
- ធនាគារពិភពលោក (ឆ្នាំ 2020)។ អភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធ។ មាននៅលើគេហទំព័រ៖ https://thedocs.worldbank.org/en/doc/96550c14d62154355b6edc367d4d7f33-0080012021/original/Infrastructure-Governance-Assessment-Framework-December-2020.pdf