ការប្រមូលមូលនិធិសមូហភាពសម្រាប់ថាមពលបានពីខ្យល់នៅប្រទេសហូឡង់

ដោយសារបញ្ហាប្រឈមក្នុងការទទួលបានមូលនិធិសម្រាប់គម្រោងថាមពលកកើតឡើងវិញនៅទូទាំងពិភពលោក និងការចាប់អារម្មណ៍ជាសាធារណៈខ្លាំងនៅក្នុងចំណាត់ការអាកាសធាតុ ការប្រមូលមូលនិធិសមូហភាពបានលេចចេញជាបណ្តាញជំនួសសម្រាប់ឱ្យសហគមន៍ផ្តល់មូលនិធិដល់គម្រោងថាមពលកកើតឡើងវិញ។ ថ្នាលមួយចំនួនដែលផ្តោតលើការប្រមូលមូលនិធិសមូហភាពសម្រាប់ចំណាត់ការអាកាសធាតុបានទទួលភាពល្បីល្បាញ។

ការប្រមូលមូលនិធិសមូហភាពសម្រាប់ថាមពលបានពីខ្យល់នៅប្រទេសហូឡង់

ឧបករណ៍ហិរញ្ញប្បទាន និងចំនួនទឹកប្រាក់

1.3 លានអឺរ៉ូ (977.4 ពាន់ដុល្លាអាមេរិក)* តាមរយៈការប្រមូលមូលនិធិសមូហភាព

ជីវប្រវត្តិ

ដោយសារបញ្ហាប្រឈមក្នុងការទទួលបានមូលនិធិសម្រាប់គម្រោងថាមពលកកើតឡើងវិញនៅទូទាំងពិភពលោក និង​ការ​ចាប់អារម្មណ៍ជាសាធារណៈខ្លាំងនៅក្នុងចំណាត់ការអាកាសធាតុ ការប្រមូលមូលនិធិសមូហភាពបាន​លេចចេញ​ជា​បណ្តាញ​ជំនួសសម្រាប់ឱ្យសហគមន៍ផ្តល់មូលនិធិដល់គម្រោងថាមពលកកើតឡើងវិញ។ ថ្នាលមួយចំនួន​ដែលផ្តោតលើ​ការប្រមូលមូលនិធិសមូហភាពសម្រាប់ចំណាត់ការអាកាសធាតុបានទទួលភាពល្បីល្បាញ។

ឧទាហរណ៍រួមមានថ្នាលឆ្លងព្រំដែនដូចជា Citizenergy ដែលជាថ្នាលសហការ​ផ្តល់​មូលនិធិ​ដោយកម្មវិធី​ថាមពល​ឆ្លាតវៃ​អឺរ៉ុបរបស់សហភាពអឺរ៉ុប (EU) ដែលប្រមូលផ្ដុំឱកាសវិនិយោគបែបមូលនិធិសមូហភាពដែលផ្តោតលើថាមពល និង​វិនិយោគិន​ជុំវិញពិភពលោកនៅកន្លែងតែមួយ រួមទាំងថ្នាលដែលផ្តោតលើប្រទេស ដូចជា Abundance Generation – ថ្នាលដែលអនុញ្ញាតឱ្យវិនិយោគិននៅអឺរ៉ុប វិនិយោគមូលនិធិរបស់ពួកគេនៅក្នុងគម្រោងថាមពលជំនួសជាច្រើននៅក្នុង​ចក្រភពអង់គ្លេស (UK) ក៏ដូចជាថ្នាលក្នុងស្រុកដូចជា WindCentrale ជាថ្នាលដែលបានបង្កើតឡើងក្នុងឆ្នាំ 2010 នៅ​ប្រទេសហូឡង់ ក្នុងគោលបំណងពន្លឿនដំណើរផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញនៅក្នុងប្រទេសហូឡង់។

វិធីសាស្រ្ត

WindCentrale អនុញ្ញាតឱ្យសាធារណជនក្លាយជាសហម្ចាស់ទួរប៊ីនខ្យល់ និងទទួលបានអត្ថប្រយោជន៍​ពីការប្រើប្រាស់​ថាមពលខ្យល់។ គេបែងចែកទួរប៊ីនខ្យល់ទៅជាចំណែកខ្យល់ ដែលទួរប៊ីននីមួយៗរំពឹងទុកថានឹងអាចមានកម្លាំងផលិត 500 kWh។ តាមរយៈថ្នាលនេះ បុគ្គលឯកជនអាចក្លាយជាម្ចាស់ចំណែកខ្យល់ទាំងនេះ ឬ “ផ្នែកនៃខ្យល់” ដែលហៅថា WindCentrale។ ជារៀងរាល់ឆ្នាំ វិនិយោគិនម្នាក់ៗនឹងទទួលបាន 500 kWh សម្រាប់ចំណែកខ្យល់នីមួយៗ។ ថាមពល​ដែលផលិតតាមរយៈចំណែកខ្យល់ត្រូវបានកាត់ចេញពីវិក្កយបត្រអគ្គិសនីប្រចាំឆ្នាំ។

លទ្ធផល

ក្នុងអំឡុងពេលបើកដំណើរការថ្នាលនោះក្នុងឆ្នាំ 2013 WindCentrale បានរៃអង្គាសប្រាក់បាន 1.3 លានអឺរ៉ូ (977.4 ពាន់​ដុល្លារអាមេរិក)* ក្នុងរយៈពេលត្រឹមតែ 13 ម៉ោងប៉ុណ្ណោះ ដោយលក់ចំណែកចំនួន 6,648 នៅក្នុងទួរប៊ីន​ខ្យល់​មួយ​ទៅឱ្យ 1700 គ្រួសារនៅប្រទេសហូឡង់។ គិតត្រឹមឆ្នាំ 2018 គេបានបង្កើនដោយជោគជ័យនូវទឹកប្រាក់ចំនួន 15 លានអឺរ៉ូ (12.7 លានដុល្លារអាមេរិក)** តាមរយៈចំណែកខ្យល់ចំនួន 60,000 សម្រាប់ទួរប៊ីន​ខ្យល់ចំនួន​ប្រាំបួន​ដែល​បាន​បង្កើត​នូវ​សមត្ថភាពផលិតសរុបស្ទើរតែ 27,656,000 kWh ដល់ 15,000 គ្រួសារ។ គិតត្រឹមឆ្នាំ 2023 WindCentrale មាន​ទួរប៊ីន​ខ្យល់ចំនួនដប់កំពុងដំណើរការសម្រាប់វិនិយោគិនបច្ចុប្បន្ន និងអ្នកដែលអាចនឹងក្លាយជាវិនិយោគិន។

ចំណុចស្វែងយល់សំខាន់ៗ

គោលការណ៍ច្បាប់ និងបទប្បញ្ញត្តិហិរញ្ញវត្ថុដ៏រឹងមាំ គឺមានសារៈសំខាន់ក្នុងការទទួលបាននូវការជឿទុកចិត្តលើគម្រោងប្រមូលមូលនិធិសមូហភាពទាំងនេះ។

គិតត្រឹមឆ្នាំ 2023 ការប្រើប្រាស់មូលនិធិសមូហភាពសម្រាប់គម្រោងថាមពលកកើតឡើងវិញមាននិន្នាការប្រមូលផ្តុំនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបដែលមានកម្រិតជឿទុកចិត្តខ្ពស់លើគោលការណ៍ច្បាប់ និងតម្លាភាព និងគណនេយ្យភាពនៃរបៀបដែលមូលនិធិដែលប្រមូលបាននឹងត្រូវបានគ្រប់គ្រង។ Abundance Generation គឺជាថ្នាលប្រមូលមូលនិធិសមូហភាពដំបូងគេដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុចក្រភពអង់គ្លេស (FCA)។

ចីរភាពរយៈពេលវែងនៃគម្រោងគឺមានសារៈសំខាន់ក្នុងការទាក់ទាញវិនិយោគិន។

កត្តាសំខាន់មួយនៃភាពជោគជ័យរបស់ WindCentrale គឺថាគេផ្តល់ឱ្យវិនិយោគិននូវអត្ថប្រយោជន៍ក្នុងការទទួលបានតម្លៃថាមពលទាប ដោយសារថាមពលដែលផលិតតាមរយៈទួរប៊ីនខ្យល់ត្រូវបានទូទាត់ធៀបនឹងវិក្កយបត្រអគ្គិសនី ដោយការសន្សំជាក់ស្តែងមានភាពខុសគ្នាដោយផ្អែកលើការប្រែប្រួលនៃតម្លៃចំណែកខ្យល់ និងតម្លៃថាមពល។ ចីរភាពរយៈពេលវែង និងលំហូរសាច់ប្រាក់មានសារៈសំខាន់ក្នុងការទាក់ទាញវិនិយោគិនលើមូលនិធិសមូហភាពដែលមានជម្រើសវិនិយោគច្រើន ហើយរឿងនេះ ត្រូវតែមានការបង្កើតឡើងយ៉ាងច្បាស់នៅក្នុងសំណើអាជីវកម្ម។

ប្រភព/ព័ត៌មានបន្ថែម

  1. Citizenergy (n.d.)។ រឿងរ៉ាវរបស់យើង។ មានលើគេហទំព័រ៖ https://citizenergy.eu/story
  2. WindCentrale (n.d.)។ របៀបដែលវាដំណើរការ។ មានលើគេហទំព័រ៖ https://www.windcentrale.nl/
  3. Nigam, Mbarek and Benetti (ឆ្នាំ 2018)។ ការប្រមូលមូលនិធិសមូហភាព ដើម្បីផ្តល់ហិរញ្ញប្បទាន​ដល់​ការច្នៃប្រឌិតអេកូ៖ ករណីសិក្សាពីថ្នាលថាមពលកកើតឡើងវិញឈានមុខគេ។ មានលើគេហទំព័រ៖ http​s​:​/​/www.cairn.info/revue-journal-of-innovation-economics-2018-2-page-195.htm&wt.src=pdf
  4. Crowdfund Insider (ឆ្នាំ 2013)។ Windcentrale រៃអង្គាសប្រាក់បាន 1.3 លានអឺរ៉ូ គ្រួសារហូឡង់ 1700 ទទួល​បានទួរប៊ីនខ្យល់។ មានលើគេហទំព័រ៖ https://www.crowdfundinsider.com/2013/09/23211-windcentrale-raises-e1-3-million-1700-dutch-households-get-wind-turbine/
  5. *ចំណាំថាតម្លៃលុយដុល្លារអាមេរិកត្រូវបានគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យមក្នុងឆ្នាំ 2013។ ទាញយក​ទម្រង់បែបបទនេះតាមរយៈគេហទំព័រ៖ https://www.macrotrends.net/2548/euro-dollar-exchange-rate-historical-chart
  6. ** ចំណាំថាតម្លៃលុយដុល្លារអាមេរិកត្រូវបានគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យមក្នុងឆ្នាំ 2018។ ទាញយក​ទម្រង់បែបបទនេះតាមរយៈគេហទំព័រ៖ https://www.macrotrends.net/2548/euro-dollar-exchange-rate-historical-chart 

Other case studies

Other Relevant Case Studies

រដ្ឋាភិបាលព្រុយណេបានបែងចែក 18 ប៊ីលានដុល្លារ (13.4 លានដុល្លារអាមេរិក)* សម្រាប់ការអភិវឌ្ឍ BruHealth ដំណាក់កាលទី II និងទី III នៅក្នុងថវិកាឆ្នាំសារពើពន្ធ 23/24 របស់ខ្លួន។
ការសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យត្រូវបានរៀបចំសម្របសម្រួល ដោយប្រើប្រាស់សហហិរញ្ញវត្ថុសម្បទានដែលមានការចំណាយសរុបចំនួន 41 លានដុល្លារអាមេរិក ដែលក្នុងនោះមានជំនួយពីកម្មវិធីសហហិរញ្ញប្បទានរបស់ ប្រទេសកាណាដា-កិច្ចសហប្រតិបត្តិការមូលនិធិអន្តរជាតិចំនួន 4 លានដុល្លារអាមេរិក។
យានជំនិះពិសេសសម្រាប់ផ្លូវដែលយកថ្លៃធ្វើដំណើរ (BUJT) ដែលកំពុងប្រតិបត្តិការលើផ្លូវដែលយកថ្លៃធ្វើដំណើរ MBZ បានលក់ភាគហ៊ុន 40% របស់ខ្លួននៅក្នុងក្រុមហ៊ុន PT Jasamarga Jalanlayang Cikampek (JJC) ដែលមានតម្លៃ IDR 4.38 ទ្រីលាន (291.6 លានដុល្លារអាមេរិក) * ទៅឱ្យក្រុមហ៊ុន PT Margautama Nusantara (MUN) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Salim Group។
Scroll to Top