ធនធានបន្ថែម

សម្ភារៈផ្សេងទៀតដែលពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងប្រកបដោយនិរន្តរភាព។

មូលនិធិហិរញ្ញវត្ថុបៃតងជាចលករសម្រាប់អាស៊ាន (ACGF)

ACGF ផ្តួចផ្តើមគំនិតដើម្បីផ្តល់ហិរញ្ញវត្ថុស្ថិតក្រោម ADB ដែលគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅក្នុងរដ្ឋជាសមាជិកអាស៊ាន។ វាជួយផ្តល់ហិរញ្ញវត្ថុដល់គម្រោងទីក្រុងឆ្លាតវៃ ដែលផ្តោតលើចីរភាព និងភាពធន់នៃបរិស្ថាន។

ភាពជាដៃគូទីក្រុងឆ្លាតវៃ អាមេរិក-អាស៊ាន

ភាពជាដៃគូនេះមានគោលបំណងជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅក្នុងទីក្រុងអាស៊ាន តាមរយៈការផ្លាស់ប្តូរជំនាញ និងធនធាននានា។ វាជួយដល់ការវិនិយោគទីក្រុងឆ្លាតវៃ ដោយសម្របសម្រួលកិច្ចសហការ និងចែករំលែកការអនុវត្តល្អបំផុត។

សមាគមជប៉ុនសម្រាប់ទីក្រុងឆ្លាតវៃក្នុងអាស៊ាន (JASCA)

JASCA គឺជាស្ថាប័នដែលលើកកម្ពស់គំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃក្នុងបណ្តាប្រទេសអាស៊ាន តាមរយៈកិច្ច-សហប្រតិបត្តិការជាមួយអង្គភាពជប៉ុន។ វាជួយដល់ការវិនិយោគទីក្រុងឆ្លាតវៃតាមរយៈការផ្តល់នូវជំនាញ និងដំណោះស្រាយបច្ចេកវិទ្យាពីប្រទេសជប៉ុន។

អាស៊ាន

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាស្ថាប័នអន្តររដ្ឋាភិបាលក្នុងតំបន់ដែលលើកកម្ពស់កិច្ចសហ-ប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច។ សាមគមននេះជួយដល់ការវិនិយោគទីក្រុងឆ្លាតវៃ តាមរយៈគំនិតផ្តួចផ្តើមដូចជាបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដែលជំរុញកិច្ចសហការ និងការចែករំលែកចំណេះដឹងក្នុងចំណោមរដ្ឋជាសមាជិក។

បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន

បណ្តាញទីក្រុងឆ្លាតវៃអាស៊ានផ្តល់ថ្នាលសម្រាប់សមាជិកទីក្រុងអាស៊ាននានា ដើម្បីចែករំលែកវឌ្ឍនភាពលើគម្រោងទីក្រុងឆ្លាតវៃរបស់ពួកគេ ក៏ដូចជាស្វែងរកឱកាសភាពជាដៃគូជាមួយដៃគូខាងក្រៅ រួមទាំងវិស័យឯកជនផងដែរ។

មូលនិធិទ្រទ្រង់ទីក្រុងឆ្លាតវៃអាស៊ានអូស្រ្តាលី

មូលនិធិទ្រទ្រង់ទីក្រុងឆ្លាតវៃអាស៊ានអូស្រ្តាលី គឺជាមូលនិធិទ្រទ្រង់ដែលមានម្ចាស់ជំនួយតែមួយគត់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 ក្រោមកម្មវិធីភាពជាដៃគូហិរញ្ញប្បទានទីក្រុងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ មូលនិធិនេះគាំទ្រសកម្មភាពដែលនឹងអនុញ្ញាតឱ្យទីក្រុងនានាជួយសម្រួលដល់ការសម្របខ្លួន និងការទទួលយកដំណោះស្រាយ ប្រព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចបែបឌីជីថល ដើម្បីអាចឱ្យមានការកសាងទីក្រុងដែលអាចរស់នៅបាន ដែលមានពណ៌បៃតង ប្រកបដោយការប្រកួតប្រជែង បិរយាបន្ន និងភាពធន់។
Scroll to Top